មកទល់ពេលនេះ រដ្ឋាភិបាលកម្ពុជាបញ្ចប់ការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធបាន ៩ខេត្តហើយ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានឱ្យដឹងថា មកទល់ពេលនេះ មានខេត្តចំនួន ៩ ដែលបានបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ខណៈរាជធានី-ខេត្ត ១៦ផ្សេងទៀត គ្រោងបញ្ចប់ឆាប់ៗនេះ។

ខេត្តទាំង ០៩នោះ រួមមាន ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តមណ្ឌលគិរី ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកណ្តាល។

បន្ថែមពីនេះ ខេត្តចំនួន ៤ ក្នុងចំណោម ខេត្តទាំង ០៩ខាងលើ រួមមាន ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ ត្រូវបានរៀបចំពិធីប្រកាសបិទបញ្ចប់ការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជាផ្លូវការរួចរាល់ហើយដែរ។

ជាក់ស្តែងថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ទើបបានប្រកាសពីការបិទបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ខណៈបានវាស់វែងក្បាលដី​សរុបចំនួន ១.០៨៨.០៩៥ក្បាលដី។ (អានបន្ថែម)

ដោយឡែក រាជធានី-ខេត្តចំនួន ១៦ ទៀត ក៏នឹងបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជាបន្តបន្ទាប់ នាពេលខាងមុខ យ៉ាងយូរត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៥ នេះ ហើយការចុះបញ្ជីនិងការផ្តល់វិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ បាននិងកំពុងដំណើរការជាបន្តបន្ទាប់ស្របតាមនីតិវិធី។

ទន្ទឹមនឹងនេះ ចំពោះម្ចាស់ក្បាលដីដែលពុំបានចូលរួមក្នុងការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនាពេលកន្លងមក អាចស្នើសុំធ្វើការវាស់វែង និងចុះបញ្ជីជាក្រោយបាន។ ម្យ៉ាងទៀត ចំពោះក្បាលដីដែលកំពុងមានវិវាទ អាចធ្វើការវាស់វែង និងចុះបញ្ជីបាននៅពេលករណីវិវាទនោះត្រូវបានដោះស្រាយចប់សព្វគ្រប់ជាស្ថាពរតាមនីតិវិធី។

កិច្ចខិតខំប្រឹងប្រេងទាំងអស់នេះមិនត្រឹមតែមានគោលបំណងលើកកម្ពស់សន្តិសុខកម្មសិទ្ធិដីធ្លីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យមានតម្លាភាព និងទំនុកចិត្តនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋបង្កើតភូមិរង់ចាំ១ ដល់ ៦ ដោយបំបែកចេញពីភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

បំបែកចេញពីឃុំស្លាក្រាម ធាតុនៃរដ្ឋបាលថ្មីបានបង្កើតជាស្ថា […]

កម្ពុជាជាប់លេខ១លើពិភពលោក ជាប្រទេសគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព

កម្ពុជានាំមុខគេក្នុងការគ្រប់គ្រងបរិស្ថានអន្តរជាតិ នាំមុ […]

ក្រសួងរៀបចំដែនដីចរចាឈានដល់ការឯកភាពក្នុងការបើកផ្លូវ R4 ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ

នៅក្នុងរបត់ថ្មីមួយនៃការលើកកម្ពស់លំហូរចរាចរណ៍ក្នុងរាជធាន […]

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

ការពង្រឹងការអភិវឌ្ឍនគរូបនីយកម្ម៖ យុទ្ធសាស្ត្រថ្មីដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីមូលដ្ឋាន និងការរៀបចំដែនដីនៅកម្ពុជា

កិច្ចសហការរវាងក្រសួងរៀបចំដែនដីជាមួយធនាគារពិភពលោក និងធនា […]