មីយ៉ាន់ម៉ាប្រឈមនឹងកង្វះលំនៅដ្ឋាន

កំណើនសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាថ្មីៗនេះ បានផ្តោតការយកចិត្តទុកដាក់លើតម្រូវការលំនៅដ្ឋាននាពេលអនាគតរបស់ខ្លួនចំពេលមានការព្រួយបារម្ភអំពីកង្វះលំនៅឋានសម្រាប់រយៈពេលមធ្យម។

នៅក្នុងព្រឹត្តិការណ៍អចលនទ្រព្យថ្មីមួយ ដែលរៀបចំឡើងដោយវេបសាយអចលនទ្រព្យ House.com.mm នាយកដ្ឋានអភិវឌ្ឍន៍លំនៅដ្ឋាននៃក្រសួងសំណង់ បានប្រកាសថា នាយកដ្ឋានមានគម្រោងអភិវឌ្ឍន៍ផ្ទះចំនួន ៨.០០០ ខ្នងក្នុងមួយឆ្នាំ។

ទោះជាយ៉ាងណា តួលេខប៉ាន់ស្មានតម្រូវការផ្ទះចំនួន ៤,៨លានខ្នងនៅឆ្នាំ ២០៤០ នោះ គឺមានត្រឹមតែ ២០ភាគរយ នៃឱនភាពប៉ុណ្ណោះ។ យោងតាមគេហទំព័រ House.com.mm អនុប្រធាននាយកដ្ឋានលោក Nway Hmu បានលើកឡើងថា លោករំពឹងថានឹងលើកយកតម្រូវការលំនៅឋានដែលនៅសេសសល់ទៅកាន់រដ្ឋាភិបាលតំបន់ និងរដ្ឋាភិបាលសហព័ន្ធ។

យោងតាមរបាយការណ៍អចលនទ្រព្យ មានការរំពឹងថាប្រទេសភូមានឹងមានផ្ទះចំនួន ១៦លានខ្នង នៅឆ្នាំ ២០៤០ កើនឡើងពីចំនួន ១០,៨៨ លានខ្នង ក្នុងឆ្នាំ ២០១៤។ នៅទីក្រុងរ៉ង់ហ្គូនតែមួយ មានផ្ទះចំនួន ១,៥៨ លានខ្នងនៅឆ្នាំ ២០១៤ ហើយគេរំពឹងថាតួលេខនេះនឹងកើនឡើងដល់ ២,៦៥ លានខ្នងនៅឆ្នាំ ២០៤០។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

កូរ៉េសិក្សាសក្តានុពលវិនិយោគអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា

វិនិយោគិនកូរ៉េ ដែលមកពីក្រុមហ៊ុន NEO Battery Materials K […]

កម្ពុជា បារាំង សិក្សាគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្នុងតម្លៃ ៩០ម៉ឺនយូរ៉ូ

កម្ពុជា-បារាំង បានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធ […]

កម្ពុជា-ចិន  ផ្លាស់ប្តូរបទពិសោធន៍លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលថ្ងៃទី២៦ ខែតុលា […]