រដ្ឋកំពុងជំរុញបើកការដ្ឋានសង់គម្រោងព្រែកជីកហ្វូនណនតេជោ ក្នុងខែមិថុនា ២០២៤នេះ

រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការចរចាលើកិច្ចព្រមព្រៀងសម្បទានព្រែកជីកហ្វូនណន ដើម្បីអាចឈានដល់ការចុះហត្ថលេខាសាងសង់ជាមួយក្រុមហ៊ុនចិន ដោយសង្ឃឹមថានឹងអាចបើកការដ្ឋានសាងសង់ក្នុងខែមិថុនា ឬកក្កដា ២០២៤នេះ។​

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងសាធាណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី  និងជា អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងថា គម្រោងព្រែកជីកហ្វូនណន ជាគម្រោងអាទិភាពខ្ពស់ដែលសម្តេចធិបតី ហ៊ុន​​ ម៉ាណែត នាយករដ្ឋមន្រ្តី បានជំរុញគម្រោងនេះអាចចេញជារូបរាងឱ្យបានឆាប់ ដើម្បីតភ្ជាប់ផ្លូវទឹក និងសមុទ្រ។​

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖ «យើងសង្ឃឹមថា យើងអាចពិភាក្សា និង ចរចារលើកិច្ចព្រមព្រៀងសម្បទាននេះ។ ប្រហែលជាខែ៦ ឬខែ៧​ ដើម្បីឈានទៅរកការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ»។

ព្រែកជីកហ្វូនណនតេជោ ជាផ្លូវទឹកដែលតភ្ជាប់ពីទន្លេសាប ទៅសមុទ្រនេះមានប្រវែង ១៨០គីឡូម៉ែត្រចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ ទៅដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្តាល តាកែវ កំពត និងកែប។

គម្រោងនេះគ្រោងចំណាយទុនវិនិយោគ ១.៧០០លានដុល្លារ និងប្រើពេលសាងសង់ចំនួន ៤ឆ្នាំ ដែលជាគម្រោងវិនិយោគដោយក្រុមហ៊ុនចិនដោយអនុវត្តតាម BOT៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]