រដ្ឋកំពុងសិក្សាសង់ផ្លូវថ្មីមួយខ្សែអមតាមបណ្តោយផ្លូវរថភ្លើងក្នុងខណ្ឌទួលគោក

រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាសាងសង់ផ្លូវថ្មីមួយខ្សែទៀត នៅតាមបណ្តោយផ្លូវរថភ្លើងចាប់ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកក្រោយសាលាតិចណូ ក្នុងខណ្ឌទួលគោក។ នេះបើតាមជំនួបរវាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក Cyril Girot នាយកប្រតិបត្តិក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា កាលពីថ្ងៃទី១៣​ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងជំនួបនេះ ឯកឧត្តមអភិបាល បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនរបស់រាជធានីភ្នំពេញ ពិសេសបញ្ហាកកស្ទះចរាចរណ៍ និងបញ្ហាសំរាមជាដើម។

ឯកឧត្តម​បានបញ្ជាក់ថា ចំពោះបញ្ហាកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាសាងសង់ផ្លូវមួយខ្សែទៀត នៅតាមបណ្តោយផ្លូវរថភ្លើងចាប់ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកក្រោយសាលាតិចណូ ក្នុងខណ្ឌទួលគោក ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី។

ឯកឧត្តម​បានបន្ថែមទៀតថា គម្រោងនេះបានទទួលការឯកភាពពីក្រសួងសាធារណការ និងដឹកជញ្ជូនម្តងរួចមកហើយ តែត្រូវផ្អាកវិញដោយសារវិបត្តិជំងឺកូវីដ ១៩។ ទើបតែពេលនេះ អាជ្ញាធរបាននិងកំពុងសិក្សាដើម្បីស្ថាបនាផ្លូវមួយខ្សែនេះឡើងវិញ។

ដោយឡែក ភាគីក្រុមហ៊ុន បានស្នើឱ្យមានការសហការគ្នារវាងរាជធានីភ្នំពេញជុំវិញការកែសម្រួលនូវស្លាកសញ្ញា ភ្លើងសញ្ញាសារាចរណ៍មួយចំនួននៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ជាការឆ្លើយតប ឯកឧត្តម ឃួង ស្រេង​ ក៏បានឯកភាពដោយបង្កើតក្រុមការងារក្រុមហ៊ុន សហការជាមួយនឹងក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសម្រួលភ្លើងចរាចរណ៍នៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះឱ្យកាន់តែមានភាពប្រសើរឡើង កាត់បន្ថយបានការកកស្ទះ ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងដោយយថាហេតុ៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]