រដ្ឋជំរុញការអភិវឌ្ឍហេដ្ឋារ​ចនាសម្ព័ន្ធសំខាន់ៗ២ សម្រាប់វិស័យយានយន្ត និងអេឡិចត្រូនិច

រាជរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើការអភិវឌ្ឍហេដ្ឋារចនសម្ព័ន្ធធំៗសំខាន់ ០២ ដើម្បីជំរុញការវិនិយោគវិស័យយានយន្ត និងអេឡិចត្រូនិច។ នេះបើតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិច ដែលបានអនុម័តកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងការជំរុញវិស័យយានយន្ត និងអេឡិចត្រូនិច ផែនទីបង្ហាញផ្លូវនេះ បានកំណត់នូវវិធានការគន្លឹះជាអាទិភាពចំនួន ២០ តាមផ្នែកចំនួន ៥រួមមាន ១.យុទ្ធសាស្ត្រ និងការសម្របសម្រួលស្ថាប័ន ២.ធនធានមនុស្ស និងនវានុវត្តន៍ ៣.ហេដ្ឋារចនាសម្ព័ន្ធ ៤.កិច្ចសម្រួលពាណិជ្ជកម្ម និង៥.បរិយាកាសធុរកិច្ច និងវិនិយោគ។

ក្នុងនោះ រដ្ឋត្រូវអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន ០២ រួមមាន៖

  • តម្រូវការក្នុងការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី៖​ រដ្ឋនឹងធ្វើការវិនិយោគលើហេដ្ឋារចនាសម្ព័នន្ធអគ្គិសនីថ្មី ដែលមានភាពកាន់តែប្រសើរឡើង ក៏ដូចជាការធ្វើពិពិធកម្មទៅរកប្រភពថាមពលថ្មីៗ (ឧទាហារណ៍ ថាមពលពន្លឺព្រះអាទិត្យ និងថាមពលកកើតឡើងវិញ)
  • តម្រូវការក្នុងការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភាកម្ម៖ កម្ពុជា នឹងបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងភស្តុភារកម្មពហុមធ្យោបាយ ហើយជំរុញការធ្វើសុខដុមនីយកម្មបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដើម្បីធ្វើឱ្យការដឹកជញ្ជូនទំនិញកាន់តែមានប្រសិទ្ធភាព និងចំណាយតិច។

ដើម្បីបំពេញតម្រូវការទាំងនេះ រដ្ឋនឹងចាត់វិធានការអាទិភាព រួមមាន៖

  • អនុវត្តផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី
  • ពិនិត្យឡើងវិញនូវអត្រាថ្លៃអគ្គិសនី និងស្ថិរភាពនៃការផ្គត់ផ្គង់
  • អនុវត្តផែនការការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន
  • ធ្វើសុខដុមនីយកម្ម (សម្រួល) បទប្បញ្ញត្តិស្តីពីការដឹកជញ្ជូនផ្លូវគោកឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាង (ឧទាហរណ៍៖ ប្រទេសថៃ វៀតណាម និងឡាវ)។

ក្នុងការដាក់ចេញនូវផែនទីបង្ហាញផ្លូវនេះ កម្ពុជារំពឹងថានឹងបង្កើនទំហំនាំចេញក្នុងវិស័យយានយន្តប្រមាណ ៥០០លានដុល្លារអាម៉េរិក និងក្នុងវិស័យអេឡិចត្រូនិកប្រមាណ ១,៦ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៧។

បន្ថែមពីនេះ វាអាចបង្កើតការងារថ្មីក្នុងវិស័យយានយន្តប្រមាណ ១០ ០០០កន្លែង និងក្នុងវិស័យអេឡិចត្រូនិកប្រមា​ណ ១៦ ០០០កន្លែង នៅត្រឹមឆ្នាំ២០២៧ ផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]