រដ្ឋនឹងរៀបម៉ាស៊ីនផលិតទឹកស្អាតដាក់តាមសហគមន៍ ពិសេសសាលារៀន ដើម្បីកាត់បន្ថយដបផ្លាស្ទិក

ក្រសួងបរិស្ថាន គ្រោងនឹងរៀបចំដាក់ឱ្យមានម៉ាស៊ីនផលិតទឹកស្អាតតាមសហគមន៍ និងសាលារៀន ដើម្បីកាត់បន្ថយការប្រើដបប្លាស្ទិក។

នេះបើតាមការលើកឡើងរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងជំនួបជាមួយលោកស្រី Meloney Lindberg  តំណាងប្រចាំប្រទេសនៃអង្គការមូលនិធិអាស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់​គ្រងសំណល់រឹងនៅទីប្រជុំជន និងយន្តការសហគមន៍ស្អាត កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងជំនួបនេះ ឯកឧត្តមបានឱ្យដឹងថា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដែលការអនុវត្តគោលការណ៍នេះ ផ្តើមចេញពីសាលារៀន នាំឱ្យផ្ទះស្អាត សហគមន៍ស្អាតអាចទាក់ទាញទេសចរណ៍ឲ្យមកទស្សនា ជាពិសេសគឺការរៀបចំឱ្យមានធុងសំរាម សម្រាប់ទុកដាក់សំរាម ក៏ជាអាទិភាពសំខាន់ណាស់ដែរ សម្រាប់គ្រប់គ្រងសំណល់រឹង។

ឯកឧត្តមបានបន្តថា ក្រសួងនឹងរៀបចំឱ្យមានម៉ាស៊ីនផលិតទឹកស្អាតផ្តល់ជូនទៅតាមសហគមន៍ និងសាលារៀន សម្រាប់ប្រើប្រាស់ ដើម្បីកាត់បន្ថយការប្រើដបប្លាស្ទិក ពីព្រោះថាប្រសិនជាយើងផ្តល់ដបទឹកបរិស្ថានជូនបានចំនួនតិចតួច តែបើមានទឹកស្អាតគាត់អាចយកដបទៅច្រកទឹកយកមកប្រើប្រាស់បាន។

ឯកឧត្តម បានបន្ថែមថា ការប្រែប្រួលឥរិយាបទ ឬទំលាប់របស់សហគមន៍ ក៏ជាយុទ្ធសាស្រ្តជោគជ័យមួយ ដែលមិនអាចមើលរំលងបានផងដែរ  ក្នុងការគ្រប់គ្រងសំណល់រឹង។ ដើម្បីឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរទំលាប់អវិជ្ជមានទៅវិជ្ជមាន លុះត្រាណាតែមានដំណោះស្រាយផ្នែកជីវភាពជូនប្រជាពលរដ្ឋ ជាក់ស្តែងក្នុងជំហានទី១នេះ ក្រសួងបានអប់រំឱ្យប្រជាសហគមន៍ ដែលធ្លាប់ចូលព្រៃកាប់ឈើ ងាកមកដាំដំណាំហូបផ្លែ ឬផ្តល់សេវាកម្មនាំភ្ញៀវទេសចរណ៍ ក្នុងតំបន់ការពារធម្មជាតិ ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍។

គួរបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងអង្គការមូលនិធិអាស៊ី និងក្រសួងបរិស្ថាន ភាគីទាំងពីរ បានសិក្សាស្រាវជ្រាវ អំពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដោយបានបង្កើតនូវវិធីសាស្ត្រស្រាវជ្រាវ ដើម្បីចងក្រង ប្រមូល និងវិភាគលើទិន្នន័យ លិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីពង្រឹងប្រសិទ្ធិភាពគ្រប់គ្រងសំរាម និងសំណល់រឹង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]