រដ្ឋបានបើកការដ្ឋានសង់ ផ្លូវ២ខ្សែភ្ជាប់ពីស្រុកចំការលើ ទៅស្រុកស្ទឹងត្រង់

ផ្លូវចំនួនពីរខ្សែ មានប្រវែងសរុប១៤គីឡូម៉ែត្រ ដែលតភ្ជាប់ពីស្រុកចំការលើ ទៅស្រុកស្ទឹងត្រង់ នៃខេត្តកំពង់ចាម ត្រូវបានបើកការដ្ឋានសាងសង់ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

គម្រោងសាងសង់នេះ រួមមាន ផ្លូវកៅស៊ូពីរជាន់ប្រភេទ​ (DBST) មួយខ្សែ​ និងបេតុងមួយខ្សែ​ តភ្ជាប់ពីឃុំតាអុង​ ស្រុកចំការលើ រហូតដល់​ ឃុំសូភាស​ ទៅឃុំមេសជ្រៃ​ ស្រុកស្ទឹងត្រង់​ និងត្រូវបានសាងសង់ដោយក្រុមហ៊ុន MTA Construction Co., Ltd។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានឱ្យដឹងថា ការងារសាងសង់ផ្លូវទាំងពីរនេះប្រើប្រាស់រយៈពេល១៨ខែ គិតតាំងពីថ្ងៃចាប់ផ្តើមសាងសង់ផ្លូវតទៅ រហូតដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ និងរយៈពេលធានាសុពលភាពផ្លូវ មានរយៈពេល២ឆ្នាំ ក្រោយបញ្ចប់ការងារសាងសង់ផ្លូវសម្រេចបាន ១០០%។

គួរបញ្ជាក់ថា ផ្លូវខ្សែទី១ ពីភូមិទួលប្រាក់ ឃុំតាអុង ស្រុកចំការលើ ដល់ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ប្រវែង ៩,៨ គ.ម ទទឹង៥ ម៉ែត្រ ក្រាលកៅស៊ូពីរជាន់។

ចំណែក ផ្លូវខែ្សទី២ មានប្រវែង ៤,៧ គ.ម មានពីរកំណាត់ កំណាត់ទី១ ចាប់ពីភូមិសូភាស ឃុំសូភាស ទៅដល់ភូមិបុសពោធិ៍ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ មានប្រវែង ៣,៦៨១ គ.ម។ កំណាត់ទី២ ផ្លូវចូលសហគមន៍កសិកម្ម ចាប់ពីភូមិអង្កោល ឃុំសូភាស ដល់ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ប្រវែង ១,០៤០ គ.ម។

លោកអភិបាលខេត្តបន្តថា ការស្ថាបនាផ្លូវនេះដើម្បីធ្វើឲ្យមានលក្ខណប្រសើរឡើងក្នុងការធ្វើដំណើរទៅកាន់ទីផ្សារ និងសហគមន៍កសិកម្ម និងងាយស្វែងរកការងារធ្វើការទទួលបានសេវាសង្គម ផ្តោតផងដែរទៅលើសុវត្តិភាពសង្គម ភាពធន់ ការប្រែប្រួលអាកាសធាតុ និងប្រសិទ្ធិភាពលើការចំណាយក្នុងការធ្វើដំណើរលើបណ្តាញផ្លូវជនបទ ដែលបានកែលម្អរួច អាចឲ្យប្រជាពលរដ្ឋធ្វើដំណើរបានគ្រប់រដូវកាល ពិសេសក្នុងតំបន់ដែលមានសក្តានុពល លើវិស័យកសិកម្មខ្ពស់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]