រដ្ឋបើកដំណើរការរថយន្តក្រុងពីក្រុងសៀមរាប ទៅក្រុងថ្មីរុនតាឯក ដោយឥតគិតថ្លៃ

រដ្ឋបាលខេត្តសៀមរាប បានសម្រេចដាក់ឱ្យប្រើប្រាស់សាកល្បងរថយន្តក្រុងដឹកជញ្ជូនសាធារណៈពីក្រុងសៀមរាបទៅក្រុងរុនតាឯកតេជោសែន និងពីក្រុងរុនតាឯកតេជោសែនទៅក្រុងសៀមរាបដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈនេះតទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។

ការដាក់ឱ្យដំណើរការនេះ ជាការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ដើម្បីបំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តសៀមរាប នឹងចាប់ផ្តើមអនុវត្តដំណើរការសាកល្បងនេះ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះតទៅ ដោយទីតាំងចំណតនៅក្នុងក្រុងសៀមរាប គឺនៅសួនច្បារហាត់ប្រាណមាត់ស្ទឹងសៀមរាប និងចំណតក្នុងក្រុងរុនតា​ឯកតេជោសែន គឺនៅផ្សារតំបន់អភិវឌ្ឍន៍រុនតាឯក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]