រដ្ឋប្រកាសបើកឱ្យប្រើស្ពានអាកាសឬស្សីកែវបណ្តោះអាសន្ន ខណៈសំណង់សម្រេចជិត១០០ភាគរយ

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបើកឱ្យប្រើប្រាស់ស្ពានអាកាសឬស្សីកែវជាបណ្តោះអាសន្នចាប់ពីថ្ងៃទី0១ មីនា ២០២៣នេះតទៅ ខណៈបច្ចុប្បន្នសំណង់ស្ពានសម្រេចការសាងសង់បានស្ទើរតែ ១០០ភាគរយទៅហើយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ កុម្ភៈ ២០២៣។

តាមលិខិតដដែល បានបញ្ជាក់ថា សម្តេចនាយរដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ចេញគោលការណ៍ដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបើកស្ពានអាកាសឬស្សីកែវ ឱ្យពលរដ្ឋអាចប្រើប្រាស់ជាបណ្តោះអាសន្នបានចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣តទៅនេះ ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា បច្ចុប្បន្នគម្រោងសាងសង់ស្ពានអាកាសឬស្សីកែវ សម្រេចបានស្ទើរតែ ១០០ភាគរយហើយ នៅសស់តែការងារក្រាលកៅស៊ូ និងអ៊ុតគំនូសចរាចរ ដែលគ្រោងនឹងបញ្ជប់ការដ្ឋានសាងសង់ទាំងស្រុងនៅប៉ុន្មានថ្ងៃខាងមុខនេះ។

គួររម្លឹកថា គម្រោងស្ពានអាកាសឬស្សីកែវនេះមានបណ្តោយប្រវែង ៤៨៣ម៉ែត្រ និងទទឺង ១៥,៨ម៉ែត្រ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]