រដ្ឋប្រកាសផ្តល់អាជ្ញាបណ្ណដល់អាជីវកម្មបូមលូទាំងអស់នៅភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល ១ឆ្នាំ

អាជ្ញាធររាជធានីភ្នំពេញ បានណែនាំឱ្យប្រតិបត្តិករទាំងអស់ ដែលផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោលសំណល់ភក់បង្គន់ពីអាងស្តុកលាមកនៅរាជធានីភ្នំពេញ ត្រូវសុំអាជ្ញាបណ្ណ ដើម្បីមានសិទ្ធិធ្វើអាជីវកម្មនៅស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់។ នេះបើតាមសេចក្តីណែនាំ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រតិបត្តិករទាំងអស់ ត្រូវស្នើសុំអាជ្ញាបណ្ណផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោលសំណល់ភក់បង្គន់ នៅសាលារាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ អាជ្ញាបណ្ណនេះ ផ្តល់ជូនសម្រាប់រយៈពេល ០១ឆ្នាំ គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដល់ប្រតិបត្តិករដោយមិនគិតថ្លៃ។

ក្រោយទទួលបានអាជ្ញាបណ្ណ ប្រតិបត្តិករមានសិទ្ធិផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និង បញ្ចេញចោលសំណល់ភក់បង្គន់ នៅស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដែលមានទីតាំង ស្ថិតនៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

គួរបញ្ជាក់ដែរថា ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ មានតម្លៃជាង ១លានដុល្លារ ត្រូវបានដាក់ឱ្យដំណើរការ ហើយជាស្ថានីយប្រព្រឹត្តិកម្មដំបូងបង្អស់នៅរាជធានីភ្នំពេញ ដែលមានសមត្ថភាពកែច្នៃ​សំណល់ភក់បង្គន់ទៅជាជីសរីរាង្គ កាត់បន្ថយការប្រើប្រាស់ជីគីមី។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]