រដ្ឋប្រកាសផ្តល់អាជ្ញាបណ្ណដល់អាជីវកម្មបូមលូទាំងអស់នៅភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល ១ឆ្នាំ

អាជ្ញាធររាជធានីភ្នំពេញ បានណែនាំឱ្យប្រតិបត្តិករទាំងអស់ ដែលផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោលសំណល់ភក់បង្គន់ពីអាងស្តុកលាមកនៅរាជធានីភ្នំពេញ ត្រូវសុំអាជ្ញាបណ្ណ ដើម្បីមានសិទ្ធិធ្វើអាជីវកម្មនៅស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់។ នេះបើតាមសេចក្តីណែនាំ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រតិបត្តិករទាំងអស់ ត្រូវស្នើសុំអាជ្ញាបណ្ណផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោលសំណល់ភក់បង្គន់ នៅសាលារាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ អាជ្ញាបណ្ណនេះ ផ្តល់ជូនសម្រាប់រយៈពេល ០១ឆ្នាំ គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដល់ប្រតិបត្តិករដោយមិនគិតថ្លៃ។

ក្រោយទទួលបានអាជ្ញាបណ្ណ ប្រតិបត្តិករមានសិទ្ធិផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និង បញ្ចេញចោលសំណល់ភក់បង្គន់ នៅស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដែលមានទីតាំង ស្ថិតនៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

គួរបញ្ជាក់ដែរថា ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ មានតម្លៃជាង ១លានដុល្លារ ត្រូវបានដាក់ឱ្យដំណើរការ ហើយជាស្ថានីយប្រព្រឹត្តិកម្មដំបូងបង្អស់នៅរាជធានីភ្នំពេញ ដែលមានសមត្ថភាពកែច្នៃ​សំណល់ភក់បង្គន់ទៅជាជីសរីរាង្គ កាត់បន្ថយការប្រើប្រាស់ជីគីមី។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ដាក់ដំណើរការមូលធន ២០លានដុល្លារ គាំទ្រលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ដោយមានការគាំទ្រពីចក្រភពអង់គ្លេស និងមូលនិធិអាកាសធាតុបៃតង […]

កម្ពុជាជាប់លេខ១លើពិភពលោក ជាប្រទេសគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព

កម្ពុជានាំមុខគេក្នុងការគ្រប់គ្រងបរិស្ថានអន្តរជាតិ នាំមុ […]

រដ្ឋនិងក្រុមហ៊ុនឯកជន ចុះ MoU រួមគ្នាលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា

ក្រសួងបរិស្ថាន និងក្រុមហ៊ុន វ័នរ៉ូដ អ៊ិនដាសស្រ្ទីល ចុះហ […]

គម្រោង​វារី​អគ្គិសនី​ស្ទឹងពោធិ៍សាត់១ សម្រេច​បាន​ជំហាន​ថ្មី និង​គ្រោងដាក់​ឱ្យ​ដំណើរការ​​នៅ​ចុង​ឆ្នាំ​២០២៦

គម្រោងសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអានុភាព ៨ […]

ក្រុមហ៊ុនធំ២ នឹងរួមគ្នាជំរុញដំណោះស្រាយថាមពលស្អាតនៅទូទាំងប្រទេសកម្ពុជា និងអាស៊ាន

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុន Greenlyzer បានសម្ […]