រដ្ឋប្រើពេល៧ថ្ងៃសង់ផ្លូវ១ពាន់ម៉ែត្រ ដើម្បីវាងផ្លូវជាតិលេខ៧៦ ដែលបាក់ស្រុត ក្នុងខេត្តមណ្ឌលគិរី

រដ្ឋប្រើពេលត្រឹម១សប្តាហ៍ប៉ុណ្ណោះ សង់ផ្លូវ១ខែ្សប្រវែង ១ពាន់ម៉ែត្រ ដើម្បីវាងផ្លូវជាតិលេខ៧៦ ដែលបានបាក់ស្រុតកាលពីថ្ងៃទី១ សីហា ហើយបច្ចុប្បន្នប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បានវិញហើយ ចាប់ពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នេះតទៅ។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ផ្លូវវាងមួយខ្សែនេះ មានប្រវែងប្រមាណ ១០០០ម៉ែត្រ ត្រូវបានរៀបចំចាក់ថ្មម៉ិចកិនបង្ហាប់បានល្អហើយ ដូចច្នេះពលរដ្ឋទាំងអស់អាចធ្វើដំណើរវាងកន្លែងដែលបានបាក់នោះ ជាបណ្តោះអាសន្នបាន។

គួររំលឹកថា ផ្លូវជាតិលេខ៧៦ ត្រូវបានបាក់ស្រុតដោយសារជំនន់ទឹកភ្លៀងដែលបានហូរច្រោះផ្លូវបណ្តាលឱ្យបាក់ស្រុតដីលើដងផ្លូវ ធ្លាក់ចូលទៅក្នុងជ្រោះខាងក្រោម។ ហេតុការណ៍នេះ បានធ្វើឱ្យដាច់ផ្លូវត្រង់ចន្លោះគីឡូម៉ែត្រលេខ៩០ ដល់គីឡូវម៉ែត្រ៩៩ លើកំណាត់ផ្លូវជាតិលេខ៧៦ នៅចន្លោះពីស្រុកអូរាំង ទៅស្រុកកែវសីមា (ចំណុចអូរងើយ) ដែលស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

គួរបញ្ជាក់ទៀតថា ហេតុការណ៍នេះមិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរណាម្នាក់ឡើយ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]