រដ្ឋមន្ត្រីដឹកកជញ្ជូនថៃកៀរគរទុនពីចិន $២៧ពាន់​លាន​ ​ដើម្បីចាប់ផ្តើមគម្រោងស្ពានអាកាសភ្ជាប់សមុទ្រ​និងពង្រីកផ្លូវដែកថ្មី

រដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសថៃ លោក Suriya Jungrungreangkit ថ្មីៗនេះបានទៅ ផ្សព្វផ្សាយនិងកៀរគរទុនវិនិយោគសម្រាប់អភិវឌ្ឍគម្រោងសង់ស្ពានអាកាសភ្ជាប់សមុទ្រតម្លៃ ២៧ ពាន់លានដុល្លារជាមួយអ្នកវិនិយោគចិននៅទីក្រុងប៉េកាំង។ កាសែត The Nation បានរាយការណ៍ថាគម្រោងដែលរដ្ឋមន្ត្រីថៃបានស្នើនៅចំពោះមុខវិនិយោគិនចិននោះ គឺជាផែនការសាងសង់កំពង់ផែទឹកជ្រៅចំនួនពីរនៅសងខាងនៃតំបន់មាត់សមុទ្រ Isthmus របស់ថៃដែលតភ្ជាប់ដោយផ្លូវដែកនិងផ្លូវហាយវេប្រវែង ១០០គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញរវាងសមុទ្រ Andaman និងឈូងសមុទ្រថៃ ដោយវៀងលែងឆ្លងកាត់ច្រកសមុទ្រ Malacca នេះបើយោងតាម globalconstructionreview.com បានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៤។

នៅក្នុងបទបង្ហាញនៅសណ្ឋាគារ Grand Hyatt Beijing កាលពីថ្ងៃ០៨ ឧសភា ២០២៤ លោក Suriya បានរៀបរាប់លម្អិតអំពីគម្រោងនេះដល់សហគ្រិនចិនពីសក្តានុពលលើវិស័យវិនិយោគអាទិភាពមួយចំនួន ដូចជា វិស័យភស្តុភារ ការដឹកជញ្ជូន ការគ្រប់គ្រងកំពង់ផែ ហិរញ្ញវត្ថុ ឧស្សាហកម្ម ធានារ៉ាប់រង និងសំណង់។ ក្រុមហ៊ុនចិនធំៗ ដែលបានចូលរួមក្នុងឱកាសនោះ រួមមានក្រុមហ៊ុនដឹកជញ្ជូនចិន Cosco Shipping Lines, ក្រុមហ៊ុនគ្រប់គ្រងកំពង់ផែចិន China Harbor Engineering, ក្រុមហ៊ុនរថភ្លើងចិន China Railway International Development, ក្រុមហ៊ុនសាជីវកម្ម Hutchison Ports និង Xiaomi Corporation ។

លើសពីនេះ លោករដ្ឋមន្ត្រី ស៊ូរីយ៉ា ក៏បានចូលរួមពិភាក្សាជាមួយលោក Wu Hao ប្រធានគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិរបស់ប្រទេសចិន ដើម្បីពន្លឿនវឌ្ឍនភាពលើខ្សែរថភ្លើងល្បឿនលឿនប្រវែង ៨៧៣គីឡូម៉ែត្រ រវាងទីក្រុងបាងកក និងខេត្តណងខៃ ដែលនេះជាគម្រោងអភិវឌ្ឍន៍ដ៏ធំមានតម្លៃរហូតដល់ ៩,៣ពាន់លានដុល្លារ។ បន្ទាប់ពីកិច្ចប្រជុំនេះ លោក ស៊ូរីយ៉ា បានបញ្ជាក់ថា គម្រោងដំបូងដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ ២០២៨ ត្រូវបានពន្យារពេលដល់ឆ្នាំ ២០៣០ ដោយសារតែការរៀបចំផ្លូវឡើងវិញ និងជម្លោះហិរញ្ញវត្ថុដែលកំពុងបន្តរវាងភាគីពាក់ព័ន្ធថៃ និងចិន។

ទោះបីជាមានការលំបាកទាំងនេះក៏ដោយ ក៏ដំណាក់កាលទី១ នៃគម្រោងនេះ ដែលលាតសន្ធឹងផ្លូវប្រវែង ២៦០គីឡូម៉ែត្រពីទីក្រុងបាងកក ទៅកាន់ខេត្តនគររាជសីមា នៅតែស្ថិតក្រោមផែនការ ដែលត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ២០២៨ ខណៈដំណាក់កាលទី២នៃគម្រោង គ្រោងនឹងបញ្ចប់ការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមរួចរាល់ នៅឆ្នាំក្រោយ។

គំនិតផ្តួចផ្តើមប្រកបដោយមហិច្ឆិតានេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសថៃក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន និងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិន ដោយឆ្លុះបញ្ចាំងពីសារៈសំខាន់ជាយុទ្ធសាស្រ្តនៃតំបន់នៅក្នុងសក្ដានុពលពាណិជ្ជកម្មអាស៊ី ៕

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]