រដ្ឋសម្រេចកាត់ដីរាជធានីភ្នំពេញទំហំជិត ២៣០ហិកតា ទៅឱ្យអាជ្ញាធរខេត្ដកណ្ដាលគ្រប់គ្រង

ក្នុង​ចំណាត់ការ​រដ្ឋបាល​ដ៏​សំខាន់​មួយ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាសពីផែនការកាត់ផ្ទៃ​ដី​ទំហំជិត ២៣០ហិកតា ចេញ​ពី​រាជធានី​ភ្នំពេញ ទៅ​ឲ្យ​អាជ្ញាធរ​ខេត្ត​កណ្តាលគ្រប់គ្រងវិញ។ សេចក្តីសម្រេចនេះ ធ្វើឡើងជាផ្លូវការក្នុងព្រះរាជក្រឹត្យដែលបានចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ កែសម្រួលព្រំដែនរដ្ឋបាលរវាងតំបន់ទាំងពីរ។

ក្នុងព្រះរាជក្រឹត្យនោះសរសេរខ្លឹមសារនៅដូច្នេះថា៖ «ត្រូវបានកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយកាត់យកផ្ទៃដីទំហំ ២២៦ហិកតា ១៩៤០ម៉ែត្រការ៉េ (ដីគោកទំហំ ១៨១ហិកតា ៥០១៤ម៉ែត្រការ៉េ និងថ្ងៃទឹកទំហំ ៤៤ហិកតា ៦៩២៦ម៉ែត្រការ៉េ) ពីភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មកឱ្យស្ថិតក្រោម ការគ្រប់គ្រងរបស់ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល»។

ផ្អែកតាមការកែសម្រួលនេះ ព្រំប្រទល់រដ្ឋបាលរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានកំណត់ ដូចមានក្នុងផែនទីជាឧបសម្ព័ន្ធនៃព្រះរាជក្រឹត្យនេះ។ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងព្រះរាជក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

តាមរយៈព្រះរាជក្រឹត្យខាងលើ ប្រមុខរដ្ឋស្តីទី ក៏បានណែនាំឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅផងដែរ៕

គួររំលឹកថា កាលពីកន្លងមករាជរដ្ឋាភិបាលធ្លាប់បានធ្វើការកាត់យកផ្ទៃដីទំហំ ៣០២ហិកតា ពីក្រុងតាខ្មៅនៃខេត្តកណ្ដាល ឱ្យទៅជាផ្នែកមួយនៃខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីដោះស្រាយផលប៉ះពាល់ និងសម្រួលដល់ការអនុវត្តគម្រោងប្លង់មេទីក្រុងរណប បឹងទំពុន និងបឹងជើងឯក ក៏ដូចជាជួយសម្រួលដល់ការគ្រប់គ្រងរដ្ឋបាលផងដែរ។ នេះបើយោងតាម លិខិតលេខ ៩១៤ ល ស ចុះថ្ងៃទី ១៩ តុលានេះ។ (អានបន្ថែម)

នៅពេលដែលការកែទម្រង់រដ្ឋបាលនេះកើតឡើង វាបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាលក្នុងការបង្កើនប្រសិទ្ធភាពការប្រើប្រាស់ដីធ្លី និងកែលម្អអភិបាលកិច្ចនៅក្នុងទិដ្ឋភាពទីក្រុងដែលកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃប្រទេសកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការចែកប័ណ្ណកម្មសិទ្ធដីធ្លីសរុបនៅកម្ពុជាបានជិត៩ លានបណ្ណ គ្រោងបញ្ចប់នៅឆ្នាំ២០២៧

សម្តេច​តេជោ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភ […]

មន្ទីររៀបចំដែនដីរាជធានីភ្នំពេញបើកយុទ្ធនាការចុះបញ្ជីដើម្បីផ្តល់ប័ណ្ណសហកម្មសិទ្ធិនៅខណ្ឌ៧មករា

នៅក្នុងការខិតខំប្រឹងប្រែងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រង […]

រដ្ឋបង្កើតភូមិរង់ចាំ១ ដល់ ៦ ដោយបំបែកចេញពីភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

បំបែកចេញពីឃុំស្លាក្រាម ធាតុនៃរដ្ឋបាលថ្មីបានបង្កើតជាស្ថា […]

កម្ពុជាជាប់លេខ១លើពិភពលោក ជាប្រទេសគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព

កម្ពុជានាំមុខគេក្នុងការគ្រប់គ្រងបរិស្ថានអន្តរជាតិ នាំមុ […]

ក្រសួងរៀបចំដែនដីចរចាឈានដល់ការឯកភាពក្នុងការបើកផ្លូវ R4 ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ

នៅក្នុងរបត់ថ្មីមួយនៃការលើកកម្ពស់លំហូរចរាចរណ៍ក្នុងរាជធាន […]