រដ្ឋសម្រេចកែប្រែតំបន់រុនតាឯកទៅជា «ទីក្រុងរុនតាឯកតេជោសែន» ជាផ្លូវការហើយ

រាជរដ្ឋាភិបាលកម្ពុជា សម្រេចកែប្រែតំបន់រុនតាឯកឱ្យក្លាយជា«ទីក្រុងរុនតាឯកតេជោសែន» នៃខេត្តសៀមរាប ជាផ្លូវការហើយ។ នេះបើតាមអនុក្រឹត្យលេខ ០៧ អនក្រ.បក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

ក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប ត្រូវបានបង្កើតឡើងដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង។

បន្ថែមពីនេះ ក្រុងរុនតាឯកតេជោសែន មានសង្កាត់ចំនួន០២ គឺសង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក ដែលមានទីតាំងរដ្ឋបាលរបស់ខ្លួនស្ថិតនៅក្នុងសង្កាត់រុនតាឯកតែម្តង។

គួរបញ្ជាក់ថា តំបន់រុនតាឯកនេះ ត្រូវបានរាជរដ្ឋាភិបាល គ្រោងបង្កើតទៅជាទីក្រុងមួយ ដើម្បីឱ្យក្លាយជាតំបន់ដែលបង្កើតការងារជូនពលរដ្ឋនៅហ្នឹងកន្លែង ខណៈទីតាំងនេះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់រួចហើយ។(អានបន្ថែម)

ជាមួយគ្នានេះ ក្នុងការងារប្រែក្លាយនេះ សម្តេចធិបតី បានណែនាំឱ្យក្រសួងរៀបចំដែនដី និងស្ថាប័នពាក់ព័ន្ធផ្ដល់សេវាចាំបាច់នានា ដើម្បីប្រែក្លាយតំបន់អភិវឌ្ឍន៍រុនតាឯកនិងពាក់ស្នែង ឱ្យក្លាយជាបុរីជនបទគំរូសម្រាប់ការរៀបចំភូមិឋាន ដោយផ្ដោតសំខាន់លើគោលការណ៍និរន្តរភាពក្នុងការលើកកម្ពស់ជីវភាពរស់នៅឱ្យបានសមរម្យ បរិស្ថាន និងសេវាសាធារណៈ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

ការពង្រឹងការអភិវឌ្ឍនគរូបនីយកម្ម៖ យុទ្ធសាស្ត្រថ្មីដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីមូលដ្ឋាន និងការរៀបចំដែនដីនៅកម្ពុជា

កិច្ចសហការរវាងក្រសួងរៀបចំដែនដីជាមួយធនាគារពិភពលោក និងធនា […]

ក្រសួងរៀបចំដែនដីក្រោមជំនួយធនាគារអភិវឌ្ឍន៍អាស៊ីរៀបចំសិក្ខាសាលាដើម្បីពង្រឹងការរៀបចំផែនការប្រើប្រាស់ដីធ្លីនៅទូទាំងប្រទេស

ការផ្សព្វផ្សាយសៀវភៅណែនាំស្តីពីការរៀបចំផែនការរូបវន្ត និង […]

ក្រសួងដែនដីដាក់ចេញគំនិតផ្តួចផ្តើមសិក្សាគោលនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់សហគមន៍តាមតំបន់ឆ្នេរ និងបឹងទន្លេសាប

កិច្ចសហការរវាងអង្គការ ACT និងក្រសួងរៀបចំដែនដី ក្នុងគោលប […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]