រដ្ឋអនុម័តបញ្ចេញកញ្ចប់ថវិកា ១០០លានដុល្លារ បន្ថែមទៀត ដើម្បីជួយទ្រទ្រង់ SME

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចអនុវត្តគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SME) ជំហានទី២ ជាមួយនឹងទំហំទឹកប្រាក់ប្រមាណ ១០០លានដុល្លារអាមេរិក បន្ទាប់ពីជំហានទី១ ទទួលបានជោគជ័យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ១៦ ខែសីហា កន្លងទៅ។

គម្រោងនេះ មានគោលបំណងផ្តល់កម្ចីមានការប្រាក់ទាប ដល់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព ដូចជា ឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម ដើម្បីយកទៅទ្រទ្រង់អាជីវកម្ម និងប្រើជាទុនបង្វិលក្នុងអំឡុងវិបត្តិកូវីដនេះ។

ចំពោះកម្ចីសម្រាប់ចំណាយមូលធន ក្រុមហ៊ុនអាចខ្ចីបានខ្ពស់បំផុត ៥០ម៉ឺនដុល្លារ ខណៈកម្ចីទុនបង្វិល គឺអាចខ្ចីខ្ពស់បំផុតដល់ទៅ ៣០ម៉ឺនដុល្លារ។

ដូច្នេះ សម្រាប់ក្រុមហ៊ុនដែលចាប់អារម្មណ៍អាចទៅទាក់ទងនៅធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក (ធ.ស.ក) និងគ្រឹះស្ថានហិរញ្ញវត្ថុដៃគូសរុបចំនួន ២៦ ស្ថាប័ន។

គួរបញ្ជាក់ថា នេះជាការអនុវត្តគម្រោងជំហានទី២ ក្រោយការអនុវត្តជំហានទី១ កាលពីខែមេសា ឆ្នាំ២០២០ ទទួលបានជោគជ័យ ដោយប្រើប្រាស់ថវិកាអស់ប្រមាណ ១០០លានដុល្លារអាមេរិក ដែលមានការចូលរួមពីគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៣៣។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]