រដ្ឋាភិបាលកម្ពុជាចេញនីតិវិធីលើកលែងពន្ធគយលើការនំាចូលសម្ភារៈសំណង់ សម្រាប់គម្រោងដែល…

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ បានសម្រេចដាក់ចេញនូវនីតិវិធីផ្តល់ការលើកទឹកចិត្តពន្ធគយ អាករពិ​សេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ សម្រាប់គម្រោងវិនិយោគដែលបានចុះបញ្ជីនៅអនុគណៈកម្មាធិការ​វិនិ​យោគរាជធានី-ខេត្ត។ នេះបើតាមប្រកាសអន្តរក្រសួងលេខ ០៧០ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

បើតាមប្រកាសអន្តរក្រសួង រដ្ឋបានដាក់ចេញនូវបែបបទ និងនីតិវិធីនេះសម្រាប់ពិនិត្យសម្រេចលើសំណើនាំចូល នូវសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ ចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) និងគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ព.គ.ល.គ.) ដែលបានចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។

អ្នកវិនិយោគទាំងអស់ អាចដាក់ពាក្យស្នើសុំ ដើម្បីទទួលបានលិខិតអនុញ្ញាតនាំចូលនូវសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុក របស់រដ្ឋ ដោយត្រូវអនុវត្តតាមនីតិវិធីនៃការផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ឬអាចធ្វើឡើងតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន។

បន្ថែមពីនេះ អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ត្រូវពិនិត្យសម្រេចលើសំណើសុំនាំចូលនូវសម្ភារៈដូចដែលបានរៀបរាប់ខាងលើរួចមកហើយនោះ ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ តាមរយៈយន្តការអន្តរស្ថាប័ន ក្នុងរយៈពេលមិនឱ្យលើសពី ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីបានទទួលពាក្យស្នើសុំ។

ទោះបីជាយ៉ាងនេះក៏ដោយ ការអនុញ្ញាតឱ្យនាំចូលនូវសម្ភារៈដូចដែលបានរៀបរាប់ខាងលើនេះ គឺមិនមែនជាការលើកលែង ឱ្យគម្រោងវិនិយោគដែលរួចផុតពីការទទួលបាននូវការអនុញ្ញាត អាជ្ញាបណ្ណ លិខិតអនុញ្ញាត ឬបញ្ជីកានានា ដែលតម្រូវដោយស្ថាប័នមានសមត្ថកិច្ចតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានឡើយ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាហើយ។ អនុក្រឹត្យថ្មីនេះ មាន ៧ជំពូក និង ២៨មាត្រា ដែលមានវិសាលភាពអនុវត្តចំពោះគម្រោងវិនិយោគ ដែលត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។ (អានបន្ថែម)

វិធានការទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការជំរុញបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ និងការអភិវឌ្ឍន៍នៅក្នុងឧស្សាហកម្មសំណង់ដែលកំពុងរីកចម្រើនរបស់កម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]