រដ្ឋាភិបាលកម្ពុជា នឹងអភិវឌ្ឍ​ខេត្តកំពង់ធំ ទៅជាមជ្ឈមណ្ឌល​ទេសចរណ៍​ដ៏​រស់រវើក

រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ទិសដៅ​ប្រែក្លាយ​ខេត្ត​កំពង់ធំ​ទៅជា​មជ្ឈមណ្ឌល​ទេសចរណ៍​ដ៏​រស់រវើក​ដោយ​ប្រកាស​ក្រុមការងារ​ពិសេស​ចំនួន​ពីរ​ ដើម្បី​រៀបចំ​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ដ៏​ទូលំទូលាយ។ គំនិតផ្តួចផ្តើមនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងបង្ហាញពីសក្ដានុពលខេត្តកំពង់ធំដែលសម្បូរទៅដោយវប្បធម៌ ប្រវត្តិសាស្ត្រ និងធនធានធម្មជាតិ ជាពិសេស ខេត្តនេះមានទីតាំងភូមិសាស្រ្ត ស្ថិតនៅចំកណ្តាលនៃប្រទេសកម្ពុជាតែម្តង។

ផែនការដ៏សំខាន់នេះត្រូវបានប្រកាសឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបលរៀបចំផែនការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកំពង់ធំ ក្រោមអធិបតីភាពរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតម្រូវការសំខាន់ៗសម្រាប់ផែនការអភិវឌ្ឍន៍ទេសចរណ៍ដែលតម្រូវឱ្យមានរចនាសម្ព័ន្ធល្អៗ។ ឯកឧត្តមបានលើកឡើងថា “ខេត្តកំពង់ធំ មិនគួរគ្រាន់តែជាផ្លូវឆ្លងកាត់សម្រាប់អ្នកដំណើរដែលធ្វើដំណើរទៅកាន់ទីក្រុងសៀមរាប ឬភ្នំពេញនោះទេ។ យ៉ាងណាក៏ដោយ នៅក្នុងផែនការអភិវឌ្ឍមួយនេះ យើងចង់ប្រែក្លាយខេត្តកំពង់ធំឱ្យក្លាយទៅជាខេត្តគោលដៅកម្សាន្តអន្តរខេត្តទី១ មុននឹងទេសចរទៅដល់ខេត្តសៀមរាប ឬខេត្តព្រះវិហារ ឬក៏ដល់ភ្នំពេញ ឬជាខ្សែច្រវាក់គោលដៅទេសចរណ៍មួយ តាមទិសពីភ្នំពេញទៅសៀមរាប-អង្គរ ឬពីសៀមរាប-ភ្នំពេញ ឬក៏ភ្ជាប់ទៅគោលដៅទេសចរណ៍ផ្សេងៗទៀត។

ដើម្បីធានាការអនុវត្តផែនការនេះប្រកបដោយប្រសិទ្ធភាព ឯកឱត្តម វង្សី វិសុទ្ធ បាន​ប្រកាស​បង្កើត​ក្រុម​ការងារ​ពិសេសចំនួន​ពីរគឺ ក្រុមទី១) នឹងត្រូវផ្តោតលើការអភិវឌ្ឍន៍តំបន់សំបូរព្រៃគុក ដែលមានភាពល្បីល្បាញផ្នែកវប្បធម៌ និងប្រវត្តិសាស្ត្រ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងថ្ពក់ជាមួយសហគមន៍ និងតំបន់សក្តានុពលទេសចរណ៍ជុំវិញនោះបន្ថែមទៀត ឱ្យក្លាយជាផែនការអភិវឌ្ឍន៍ពហុទេសចរណ៍។

ក្រុមទី២) នឹងត្រូវផ្តោតលើការសិក្សារៀបចំផែនការអភិវឌ្ឍន៍តំបន់ក្នុងក្រុងស្ទឹងសែន ឱ្យមានលក្ខណៈរស់រវើក និងកាន់តែទាក់ទាញបន្ថែមទៀត តាមរយៈការបង្កើតផលិតផលទេសចរណ៍ថ្មីៗដូចជា៖ ផ្សាររាត្រី និងការជិះទូកគយគន់ទេសភាពជាដើម។ល។

លើសពីនេះ ឯកឧត្តម បានណែនាំបន្ថែមដល់ក្រុមការងារ ឱ្យរៀបចំកែសម្រួលសេចក្ដីព្រាងផែនការនេះឡើងវិញ ដោយត្រូវកំណត់ឱ្យបានច្បាស់លាស់នូវផែនការយុទ្ធសាស្ត្រ, ផែនការសកម្មភាព, ស្ថាប័នអនុវត្ត និងយន្តការតាមដានការអនុវត្ត ស្របតាមស្មារតីអង្គប្រជុំ រួចធ្វើការពិនិត្យចុងក្រោយ ដើម្បីរៀបចំស្នើសុំការអនុម័តពីក្រសួងទេសចរណ៍ផងដែរ។

ជាមួយនឹងវិធីសាស្រ្តប្រកបដោយមហិច្ឆិតាក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍នេះ ខេត្តកំពង់ធំត្រូវបានកំណត់ថានឹងលេចចេញជាតួអង្គដ៏សំខាន់ក្នុងទេសភាពទេសចរណ៍របស់ប្រទេសកម្ពុជា ដោយបានអញ្ជើញអ្នកធ្វើដំណើរមកស្វែងរកការផ្តល់ជូនពិសេសរបស់ខ្លួនជាជាងគ្រាន់តែធ្វើដំណើរឆ្លងកាត់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]