រដ្ឋាភិបាលសម្រេចកាត់ឃុំ ៣ ពីស្រុកទឹកឈូ ខេត្តកំពត បង្កើតជាទីក្រុងបូកគោថ្មី

រដ្ឋាភិបាលបានសម្រេចកាត់ឃុំ ៣ ពីស្រុកទឹកឈូ ខេត្តកំពត ដើម្បីបង្កើតជាក្រុងបូកគោថ្មី។ នេះបើយោងតាមអនុក្រឹត្យលេខ៣៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។

ប្រភពដដែលបានឱ្យដឹងថា ឃុំទាំង ៣ នឹងត្រូវក្លាយជាសង្កាត់នៃក្រុងបូកគោ ដោយរួមមាន ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។

ដោយឡែក សម្រាប់ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងបូកគោ នឹងត្រូវតែអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ។

ទាក់ទិននឹងគម្រោងបង្កើតទីក្រុងថ្មីនេះ រដ្ឋាភិបាលធ្លាប់បានបង្ហើបតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ក្នុងគោលបំណងដើម្បីអភិវឌ្ឍទីក្រុងបូកគោ ឱ្យទៅជាក្រុងវៃឆ្លាត ទេសចរណ៍ ប្រវត្តិសាស្រ្ត  និងធម្មជាតិ ដ៏ពិសិដ្ឋគ្មានពីរនៃព្រះរាជាណាចក្រកម្ពុជា។ (អានបន្ថែម)

បើយោងតាមផែនការនាពេលនោះ ទីក្រុងបូកគោ ក៏មានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយផងដែរ ដោយក្នុងនោះនឹងរួមមាន តំបន់លំនៅឋាន តំបន់ពាណិជ្ជកម្ម តំបន់ចម្រុះ តំបន់ដឹកជញ្ជូន តំបន់ទេសចរណ៍ តំបន់រដ្ឋបាល និងសេវាកម្មសាធារណៈ តំបន់លំហសាធារណៈ តំបន់វប្បធម៍ និងសាសនា ក៏ដូចជាតំបន់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសជាដើម។ (អានបន្ថែម)

គួរបញ្ជាក់ផងដែរ អ្នកបរិស្ថាន ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលមួយចំនួន កាលពីថ្មីៗនេះ ក៏បានសម្តែងការព្រួយបារម្ភថាផែនការអភិវឌ្ឍលើផ្ទៃដីប្រមាណ ២៨ ០០០ ហិកតានៅលើភ្នំបូកគោទៅជាទីក្រុងអភិវឌ្ឍចម្រុះនេះ អាចបង្កហានិភ័យដល់សត្វព្រៃ និងព្រៃឈើនៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]