រថភ្លើងប៉ោយប៉ែត-សេរីសោភ័ណ្ឌបើកអោយដំណើរការហើយ

ស្ថានីយ៍ប៉ោយប៉ែតរថភ្លើងពីប៉ោយប៉ែតទៅសេរីសោភ័ណ្ឌបានបើកដំណើរការសាកល្បងដោយជោគជ័យកាលពីម្សិលមិញ ហើយគ្រោងនឹងដាក់អោយដំណើរការជាបណ្ដោះអាសន្នចាប់ពីនៅថ្ងៃស្អែកនេះ ដែលត្រូវនឹង ០៤ មេសា ២០១៨ ជាមួយនឹងកាដូពិសេស ជិះដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី៣១ កក្កដា ២០១៨។ការធ្វើដំណើរតាមផ្លូវដែកនេះ នឹងអាចផ្ទុកនាក់ដំណើរបានចំនួន ១០០នាក់ ទាំងឈរ និងអង្គុយ ដែលនឹងផ្តល់សេវា មួយថ្ងៃ ០៣ជុំ ស្មើនឹង០៦ ជើងទៅមក។ជាមួយនឹង មធ្យោបាយធ្វើដំណើរបែបនេះ នឹងជួយសម្រួលដល់ការកាត់បន្ថយនៃការកកស្ទះ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយភាពក្រីក្រ តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។កំណាត់ផ្លូវដែកនេះ គឺជាផ្នែកមួយនៃគម្រោងផ្លូវដែកទាំងមូលដែលត្រូវតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ទីក្រុងបាងកកផងដែរ នេះជាផែនការមួយរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងការជម្រុញវិស័យដឹកជញ្ជូនកម្ពុជាឲ្យកាន់តែប្រសើរឡើង។ជាមួយគ្នានេះដែរ រថភ្លើងពីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញក៏បានសាកល្បងបើកអោយដំណើរការកាលពីថ្ងៃទី ០១ មេសា កន្លងមកនេះផងដែរ ហើយគ្រោងនឹងបើកជាផ្លូវការក្នុងពេលឆាប់នេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងក្នុងតម្លៃ ១០០ លានដុល្លារ

ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ […]

ក្រសួងសាធារណការស្វែងយល់បច្ចេកវិទ្យា Vacuum របស់អាល្លឺម៉ង់ដើម្បីអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់នៅកម្ពុជា

គម្រោងសាកល្បងប្រមូលទឹកសំណល់ទំនើបត្រូវបានរំពឹងថានឹងជួយកា […]

កម្ពុជាសម្រេចអត្រាគ្របដណ្តប់អនាម័យកម្រិតមូលដ្ឋាន រហូតដល់ ៩៥% នាពេលបច្ចុប្បន្ន

គិតដល់បច្ចុប្បន្ន អត្រាគ្របដណ្តប់អនាម័យ កម្រិតមូលដ្ឋាន […]

ក្រសួងពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ និងបណ្តុះបណ្តាល តាមរយៈអនុស្សរណៈជាមួយសាកលវិទ្យាល័យ Chongqing Jiaotong នៃប្រទេសចិន

យុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស និងការផ្លាស់ប្តូរចំណេះ […]