រថភ្លើងល្បឿនលឿនដំបូងបង្អស់របស់ឥណ្ឌូណេស៊ី តម្លៃជាង ៧ពាន់លានដុល្លារ បើកដំណើរការហើយ

ប្រទេសឥណ្ឌូណេស៊ី​ កាលពីថ្ងៃទី០២ ខែតុលាកន្លងមក បានបើកដំណើរការផ្លូវរថភ្លើងល្បឿនលឿនដំបូងរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ ដែលមានតម្លៃរហូតដល់ទៅជាង ៧.៣ពាន់លានដុល្លារ និងជាគម្រោងដ៏សំខាន់នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិនផងដែរ​។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី០២ តុលា ២០២៣។

ប្រធានាធិបតីឥណ្ឌូណេស៊ី​ លោក Joko Widodo បានថ្លែងថា ផ្លូវរថភ្លើងនេះត្រូវបានគេហៅថា WHOOSH ដែលជាអក្សរកាត់មកពីពាក្យថា “ការសន្សំពេលវេលា ប្រតិបត្តិការល្អបំផុត ប្រព័ន្ធដែលអាចទុកចិត្តបាន”។

ប្រធានាធិបតី Joko Widodo បានបញ្ជាក់បន្ថែមថា រថភ្លើងនេះត្រូវបានតភ្ជាប់ស្ថានីយ៍រថភ្លើង Halim រដ្ឋធានីហ្សាការតាទៅកាន់ស្ថានីយ៍រថភ្លើង Padalarang របស់ ក្រុងបានដុង (Bandung) ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច របស់ឥណ្ឌូនេស៊ី និងជាមណ្ឌលសិល្បៈ និងវប្បធម៌ដ៏សំខាន់មួយផងដែរ។ ម្យ៉ាងទៀត ខ្សែរថភ្លើងនេះមានសមត្ថភាពអាចដឹកអ្នកដំណើរបានរហូតដល់ ៦០០នាក់ និងអាចបើកក្នុងល្បឿនអតិបរមា ៣៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

គួរបញ្ជាក់ថា ដំបូងឡើយ គម្រោងផ្លូវរភ្លើងនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៩ ប៉ុន្តែដោយសារជម្លោះដីធ្លី បញ្ហាជំងឺរាតត្បាតកូវីដ-១៩ និងការចំណាយបន្ថែមលើផែនការរហូតដល់ជាង ១.២ពាន់លានដុល្លារ បានបណ្តាលឱ្យដំណើរការសាងសង់គម្រោងដ៏ធំនេះមានការយឺតយ៉ាវជាងផែនការ។

គម្រោងនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន PT Kereta Cepat Indonesia China ដែលមានការចូលរួមដោយក្រុមហ៊ុនរដ្ឋឥណ្ឌូនេស៊ីចំនួន ៤ និងក្រុមហ៊ុនចិន China Railway International Co. Ltd៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]