រយៈពេល៤ខែ កម្ពុជានាំចូលដែក និងដែកថែប ប្រមាណ ១៦៨លានដុល្លារ កើនជាង ៣០%

ក្នុងរយៈពេល ០៤ខែ ដើមឆ្នាំ២០២៤ កម្ពុជា​បាននាំចូល​ដែក​ និងដែក​ថែប​មាន​ទឹក​ប្រាក់​ចំនួន ១៦៨​​លានដុល្លារ​។ នេះបើតាម​របាយការណ៍​របស់​អគ្គ​នាយកដ្ឋានគយនិង​រដ្ឋាករ​។

​បើតាមប្រភពដដែលនេះ ការនាំចូលខាងលើគឺមានកំណើន ​៣០,៦​ភាគរយ ​ធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែល​មានទឹកប្រាក់​ត្រឹមតែ ​១២៩លានដុល្លា​។

បន្ថែមពីលើនេះ ការនាំចូលសម្ភារៈធ្វើពី​ដែក​ ឬដែក​ថែប ក៏មានកំណើន​គួរឱ្យកត់​ស​ម្គា​​​ល់​​​ដែរ ដែលមានទឹក​ប្រាក់​ប្រមា​ណ​ ២២៤​,៨១​លាន​ដុល្លារ កើនឡើង ​ ៤៥,៤ភាគរយ​ បើធៀបនឹង​រ​យៈ​ពេ​ល​ដូ​ច​គ្នា​កា​ល​ពី​ឆ្នាំ​មុ​ន ​​​កា​រ​នាំចូ​ល​មានទឹកប្រាក់​ត្រឹមតែ​ ១៥៤​លាន​ដុល្លារ​ ។

តាមរយៈកំណើននាំចូលខាងលើនេះ គេអាចបង្ហាញបានថា ​វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់ផ្ដើម​មាន​សក​ម្ម​ភាព​ឡើង​វិញ​​នៅក្នុងឆ្នាំ២០២៤ ​នេះ ដោយរំពឹងថា​នឹងទទួល​បាន​ការ​​វិនិយោគឡើង​វិញជា​​បន្តបន្ទាប់ ក្រោយពីសកម្មភាព​នៃវិស័យ​នេះបានថមថយ​អស់រយៈ​ពេលប៉ុន្មានឆ្នាំកន្លងមក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]