រយៈពេល៥ខែនេះ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម $១៧ពាន់លាន ធ្លាក់ចុះ ១០ភាគរយ

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មប្រមាណ  ១៧ពាន់លានដុល្លារ មានការថយចុះរង្វង់ ១០ភាគរយ បើប្រៀបនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមប្រភពពី AKP ដែលទទួលបានរបាយការណ៍ពីឯកឧត្តម សុខ សុភ័ក្រ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។

ប្រភពខាងលើ បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មដែលបានធ្លាក់ចុះនេះ បណ្តាលមកពីកត្តាទីផ្សារអ្នកប្រើប្រាស់នៅក្រៅប្រទេសមានការថយចុះដោយភាពរអាក់រអួលនៃការដឹកជញ្ជូនតាមសមុទ្រ និង អត្រាអតិផរណានៅប្រទេសអ្នកទិញ។

បើទោះបីជាយ៉ាងនេះក៏ដោយ ការនាំចេញពេញមួយឆ្នាំ២០២៤ របស់កម្ពុជា ត្រូវបានរំពឹងថានឹងកើនឡើងជិត១០ភាគរយវិញ ដោយសារការនាំចេញក្នុងតំបន់កំពុងមានសន្ទុះកើនឡើង។

បន្ថែមពីនេះ មុខទំនិញដែលកម្ពុជានាំចេញក្នុងរយៈពេល ០៥ខែកន្លងទៅនេះ រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង និ​ង​ភាគបំណែកស្បែកជើង កាបូប ផលិតផលវាយនភណ្ឌ ទោចក្រយាន គ្រឿងអេឡិចត្រូនិច និងភាគបំណែកផ្សេង​។

ដោយឡែក កម្ពុជាបាននាំចូលផលិតផលសំខាន់ៗ រួមមាន៖ ថ្នាំពេទ្យ និងឱសថបំប៉ន គ្រឿងប្រើប្រាស់ និងចំណីរអាហា​​រ, ភេសជ្ជ: និងទឹកបរិសុទ្ធបំរើអោយតម្រូវការភ្ញៀវទេសចរ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ កម្ពុជាមានទំហំពាណិជ្ជកម្មប្រមាណ ជាង ៤៦,៨ពាន់លានដុល្លារ និងមានទីផ្សារសំខាន់ៗដូចជា ប្រទេសចិន អាមេរិក សហគមន៍អ៊ឺរ៉ុប វៀតណាម ថៃ ប្រទេសជប៉ុន និងបណ្តាទីផ្សារសំខាន់ៗមួយចំនួនទៀតនៅក្នុងតំនប់អាសឹប។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]