រយៈពេល ៥ឆ្នាំ កម្ពុជាផលិតទឹកស្អាតបានជាង ១,៨ពាន់លានម៉ែត្រគូប កើនឡើង ៦១%

រយៈពេល ៥ឆ្នាំ (២០១៨-២០២២) រដ្ឋ​ផលិតទឹកស្អាតបានបរិមាណប្រមាណជាង ១,៨០៤ ពាន់លានម៉ែត្រគូប កើនឡើង ៦១% បើធៀបនឹង ៥ឆ្នាំ (២០១៣-២០១៧) មានត្រឹមតែ ១.១២៤.៩២៧.២០០ ម៉ែត្រគូប។ នេះបើតាមរបាយការណ៍សង្ខេបស្តីពីសកម្មភាពការងារ ដែលជាសមិទ្ធផលសំខាន់ៗសម្រេចបានរបស់ក្រសួងឧស្សាហកម្ម វិទ្យាសា​ស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រយៈពេល ៥ឆ្នាំ (២០១៨-២០២២)។

ក្នុងនោះផងដែរ  ប្រជាពលរដ្ឋចំនួន ១.១៨៤.៥២៨ គ្រួសារ ស្មើនឹង ៥.៩២២.៦៤០​នាក់ បានភ្ជាប់ និងប្រើប្រាស់ទឹកស្អាត។

មួយវិញទៀត ប្រជាពលរដ្ឋក្រីក្រប្រមាណ ៧៧.៣៨២ គ្រួសារ បានទទួលនូវការឧបត្ថម្ភធនសម្រាប់ការតភ្ជាប់បណ្តាញ​​ទឹកស្អាត។

ទន្ទឹមនឹងនេះផងដែរ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ រដ្ឋបានតភ្ជាប់បណ្តាញចែកចាយទឹកស្អាតទូទាំងប្រទេសបានសរុបប្រវែង ៣០.៥០៦ គីឡូម៉ែត្រ។

ដោយឡែកក្នុងរាជធានីភ្នំពេញ រដ្ឋបានកំណត់ថ្លៃលក់ទឹកស្អាត និងបានចុះកិច្ចសន្យាជាមួយម្ចាស់ផ្ទះជួល ៧០០រៀល/ម៣ ហើយម្ចាស់ផ្ទះជួលលក់ឱ្យកម្មករ កម្មការិនី សិស្ស និស្សិត ក្នុងតម្លៃ​ ៨០០រៀល/ម៣។ បច្ចុប្បន្ន រដ្ឋបានតភ្ជាប់បណ្តាញទឹកស្អាតបានចំនួន ៤.៩៩០ផ្ទះ និងអគារដែលមានបន្ទប់ជួលចំនួន ១០៧.៨៦៩បន្ទប់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]