រហូតមកទល់នឹងពេលនេះ កម្ពុជាចម្រាញ់មាសពីខេត្តមណ្ឌលគិរីបានជាង ៦ពាន់គីឡូក្រាម

គិតរហូតមកទល់នឹងខែមេសា ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាចម្រាញ់មាសពីខេត្តមណ្ឌលគិរី​បាន​ជាង ៦.០០០​គីឡូក្រាម តាមរយៈក្រុមហ៊ុនអូស្ដ្រាលី Renaissance Mineral Limited (Cambodia) ដែលកំពុងវិនិយោគលើការរុករករ៉ែមាស នៅតំបន់អូរខ្វាវ ស្រុកកែវសីមា។

នេះបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ។

ឯកឧត្តមបានលើកឡើងថា គិតតាំងពីចាប់ផ្តើមអាជីវកម្មរហូតមកដល់ពេលនេះ ការចម្រាញ់​រ៉ែ​មាស​នៅ​តំបន់​អូ​ខ្វាវ ខេត្តមណ្ឌលគិរី ដោយ​ក្រុមហ៊ុន​អូស្ត្រាលី Renaissance Mineral សម្រេចបាន​ប្រមាណប្រមាណ ៦តោនហើយ។

ក្រុមហ៊ុន​នេះ​បានក្លាយជាក្រុមហ៊ុនទី១ ដែលចាប់ផ្តើម​ដំណើរការ​ចម្រាញ់​រ៉ែ​មាសនៅក្នុងប្រទេសកម្ពុជា ដោយបានចាប់ផ្តើម​តាំងពី​ថ្ងៃទី​២១ មិថុនា ឆ្នាំ ​២០២១។​ បើតាមផែនការ​  ក្រុមហ៊ុន​អូស្ត្រាលី​មួយ​នេះ​ អាច​ផលិត​មាស​សុទ្ធ​បាន​ប្រមាណ​៣​តោន​ក្នុង​១​ឆ្នាំ ដែល​រំពឹង​ថា នឹង​អាច​ផ្តល់​ចំណូល​ដុល​ជា​មធ្យម​ ១៨៥​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​។

ក្រៅពីក្រុមហ៊ុននេះ ក៏មានក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសចំនួន ៧ផ្សេងទៀតបាននិងកំពុងធ្វើអាជីវកម្មនៅខេត្តចំនួន៤ គឺខេត្តមណ្ឌលគីរី រតនៈគីរី បាត់ដំបង និងខេត្តព្រះវិហារ។ (អានបន្ថែម)

អភិបាលរងខេត្តបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន១​៤ បានទទួលសិទ្ធិសិក្សា និងវិនិយោគលើវិស័យរ៉ែ ស្មើនឹង ១៨បណ្ណ ដែលក្នុងនោះ មានក្រុមហ៊ុនផលិតជាលក្ខណៈសិប្បកម្មមានចំនួន ១១អាជ្ញាបណ្ណ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]