រាជធានីភ្នំពេញ មានរោងចក្រសហគ្រាសជាង ៦ពាន់កន្លែង តម្លៃផលិតផលមានជាង ២ពាន់លានដុល្លារ

រាជធានី ភ្នំពេញ មានរោងចក្រសហគ្រាសចំនួនជាង ៦ពាន់កន្លែង ដែលបានផ្ដល់ការងារដោយផ្ទាល់ដល់កម្មករ និយោជិក បានចំនួនជាង ៥១ម៉ឺនកន្លែង។ រោងចក្រសហគ្រាសទាំងអស់នេះ មានតម្លៃផលិតផលប្រមាណជាង ២ពាន់លានដុល្លារ។

តួលេខនេះ ត្រូវបានប្រកាសឡើងក្នុងពិធីបើកសន្និនិបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ការធ្វើអាជីវកម្មកំពុងមានការកើនឡើង នៅរាធធានីភ្នំពេញ ដោយក្នុងនោះរោងចក្រមានចំនួនជាង ៧៦០កន្លែង និងឧស្សាហកម្មធុនតូច និងសិប្បកម្មមានជាង ៥.៤៧៦​ កន្លែង។

ទាក់ទងនឹងគម្រោងសាងសង់វិញ ឯកឧត្តម ឃួង ស្រេង បន្ថែមថា ក្នុងឆ្នាំ២០២២កន្លងទៅ បើទោះបីជាពិភពលោកកំពុងប្រឈមនឹងវិបត្តិជំងកូវីដ-១៩ ការស្នើសុំគម្រោងសាងសង់នៅរាជធានីភ្នំពេញ​ នៅតែបន្ត។​

ក្នុងឆ្នាំ២០២២ សាលារាជធានី បានទទួលការស្នើសុំ ក្នុងការសាងសង់នូវគម្រោងជាង ១,១០០គម្រោង ក្នុងទំហំទុនប្រមាណជាង ៦០៥ លានដុល្លារអាមេរិក ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]