រីស៉តជាប់ឆ្នេរដ៏ធំនិងដំបូងគេនៅអាស៊ីអាគ្នេយ៍នឹងបង្ហាញខ្លួនក្នុងខេត្តព្រះសីហនុ

រូបភាពដោយ ព្រីនស៍ ធាន ស៊ី វ៉ាន

កាលពីថ្ងៃទី១ ខែសីហានេះ ក្រុមហ៊ុន Prince Real Estate Group (Cambodia) បានបើកការសាងសង់ជាផ្លូវការនូវ គម្រោងរីស៉ត Prince Tian Xi ដ៏ធំមួយនៅខេត្តព្រះសីហនុ ដែលជារីស៉តជាប់ឆ្នេរប្រភេទសេវាកម្មពេញលេញនិងសំបូរបែប ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងអាស៊ីអាគ្នេយ៍។

គម្រោង Prince Tian Xi Wan (ព្រីនស៍ ធាន ស៊ី វ៉ាន) នេះ មានទីតាំងស្ថិតនៅសង្កាត់លេខ៣ ខេត្តព្រះសីហនុ ដោយនឹងមានទំហំអភិវឌ្ឍន៍សរុបជាង ៣០ម៉ឺន ម៉ែត្រការ៉េ។

ចំនុចដែលពិសេសហើយប្លែកនៃគម្រោងនេះ គឺការរួមបញ្ចូលគ្នានូវសេវាកម្មជាច្រើនក្នុងទីតាំងតែមួយរួមមាន សណ្ឋាគារផ្កាយ៥-៦ សណ្ឋាគារប៊ូទិក អាផាតមេន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម។ បើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន ព្រីនស៍ ធាន ស៊ី វ៉ាន គឺបង្កើតឡើងដើម្បីផ្តល់ជូននូវសេវាកម្មលំនៅដ្ឋាន និងពាណិជ្ជកម្មលំដាប់អន្តរជាតិដល់អតិថិជន។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនយក្សចិនមួយនេះ កាលពីថ្ងៃទី ៣១ ខែកក្កដា បានប្រកាសបញ្ចប់ការសាងសង់សណ្ឋាគារលំដាប់ផ្កាយ ៥ Prince Times Hotel នៅខេត្តព្រះសីហនុផងដែរ ហើយគ្រោងនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ ២០១៨ ខាងមុខនេះ (អានបន្ថែម)។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Prince Real Estate Group (Cambodia) បានឈានជើងចូលទីផ្សារកម្ពុជាកាលពីឆ្នាំ២០១៥ ហើយមកដល់ពេលនេះ ក្រុមហ៊ុនយក្សមួយនេះបានសាងសង់គម្រោងធំៗជាច្រើនទៀតដូចជា គម្រោង Prince Central Plaza គម្រោង Prince Modern Plaza គម្រោង Diamond One នៅឯកោះពេជ្រ មជ្ឈមណ្ឌលឧស្សាហកម្មដ៏ធំមួយឈ្មោះថា ខេម អិម ជេ (អានបន្ថែម), Prince Club និងគម្រោងជាច្រើនទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ កាលពីថ្មីៗនេះក្រុមហ៊ុនក៏បានប្រកាសអោយដឹងពីផែនការអភិវឌ្ឍន៍រយៈពេល ១០ ឆ្នាំរបស់ខ្លួននៅកម្ពុជា ដោយគ្រោងនឹងបណ្ដាក់ទុនប្រមាណជាង ៦ពាន់លានដុល្លារអាមេរិកដើម្បីអភិវឌ្ឍគម្រោងលើផ្ទៃដីជាង ៤០០ ហិកតា ឬស្មើនឹងប្រមាណ ៦លានម៉ែត្រការ៉េនៃផ្ទៃអភិវឌ្ឍន៍ (អានបន្ថែម)។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-វៀតណាម នឹងរួមគ្នាសាងសង់សាលាមិត្តភាពទ្វេភាគី ក្នុងតម្លៃ ៨ លានដុល្លារ ឆាប់ៗនេះ

អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការយោធាទីក្រុងហូជីមិញ បា […]

ក្រសួងសាធារណការ ចុះពិនិត្យវឌ្ឍនភាពប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់

ពោធិ៍សាត់៖ ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងថែទាំប […]

កម្ពុជាបន្តនាំចេញអង្ករ២ម៉ឺនតោន ក្នុងតម្លៃជាង១០លានដុល្លារបន្ថែមទៀត ទៅកាន់ទីផ្សារហ្វីលីពីន

អង្ករកម្ពុជាចំនួន២ម៉ឺនតោនបន្ថែមទៀត ក្នុងតម្លៃជាង ១០លានដ […]

កម្ពុជាចូលរួមកិច្ចសន្ទនាថ្នាក់តំបន់ «Asia-Pacific Dialogue on Heritage and Authenticity» នៅប្រទេសវៀតណាម

ប្រតិភូមកពីអាជ្ញាធរជាតិព្រះវិហារ និងសំបូរព្រៃគុក ក្រោមក […]