រោងចក្រកៅស៊ូក្រាលថ្នល់ CCES ឆ្ពោះទៅរកភាពរីកចំរើនបន្ថែមទៀត

ក្រុមហ៊ុន CCES Engineering Service Co., Ltd. បានចាប់ផ្តើមយ៉ាងរឹងមាំនៅក្នុងការផ្តល់សេវាកម្មដំឡើងឧបករណ៍ទូរគមនាគមន៍នៅក្នុងឆ្នាំ ២០១០ ហើយបច្ចុប្បន្ននេះបានក្លាយជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាក្នុងវិស័យផ្លូវថ្នល់។

ចាប់តាំងពីពេលដែលប្រទេសកម្ពុជា ដាក់មូលនិធិយ៉ាងច្រើនទៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មក គឺចាប់ផ្តើមមានកម្លាំងបន្តជំរុញលើការងារធ្វើឲ្យប្រសើរឡើងនូវផ្លូវថ្នល់ធំៗនៅទូទាំងប្រទេស។ ខណៈពេលដែលការងារជាច្រើនត្រូវបានបញ្ចប់ ក៏នៅមានការងារជាច្រើនទៀតដែលត្រូវការធ្វើឲ្យហើយ។ ដូចនេះ ភាពអាចរកបានងាយស្រួលនូវរោងចក្រផលិតកៅស៊ូក្រាលថ្នល់ គឺជាកត្តាសំខាន់ជំរុញសន្ទុះកំណើននៅក្នុងវិស័យផ្លូវថ្នល់នេះ។

លោក ជុំ ហួត នាយកគ្រប់គ្រង និងជាម្ចាស់ CCES បានបោះជំហានមួយកម្រិតទៀតនៅក្នុងមុខជំនួញរបស់ខ្លួន ដោយបង្កើតនូវរោងចក្រថ្មីមួយលើផ្ទៃដី ៧.៩២៦ ម៉ែត្រការ៉េ ដែលជារោងចក្រលាយកៅស៊ូក្រាលថ្នល់ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងឆ្នាំ ២០១៥ ។

លោកបានឲ្យដឹងថា គោលនយោបាយរបស់ក្រុមហ៊ុន CCES គឺផ្តល់ឲ្យអតិថិជននូវគុណភាពខ្ពស់បំផុត បច្ចេកវិទ្យាសម័យទំនើបប្រកបដោយភាពច្នៃប្រឌិត និងសំបូរបែបបំផុតនៅលើទីផ្សារ ដើម្បីធានានូវលទ្ធផលល្អបំផុតខាងគុណភាព និងរយៈពេលនៃសេវាកម្ម។ ក្រុមហ៊ុន CCES គ្រោងនឹងពង្រីកខ្លួននៅទូទាំងតំបន់ ដោយបង្កើតនូវហាងតែមួយតែមានអ្វីគ្រប់យ៉ាងសម្រាប់ការងារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅពេលអនាគតខាងមុខ។

លោកបានមានប្រសាសន៍ថា “ក្រុមហ៊ុន CCES ឥឡូវនេះមានសមត្ថភាពផលិតល្បាយកៅស៊ូក្រាលថ្នល់ ក្នុងបរិមាណ ៤០ តោនក្នុងមួយម៉ោង ដែលនេះនឹងជួយឲ្យយើងផ្គត់ផ្គង់នូវតម្រូវការរបស់អតិថិជនបច្ចុប្បន្នរបស់យើង។ យើងក៏កំពុងផ្តល់សេវាពេញលេញរាប់ចាប់តាំងពីការសិក្សាវាស់ស្ទង់នៅការដ្ឋាន រហូតដល់បញ្ចប់ការងារសាងសង់ផ្លូវក្រាលកៅស៊ូ ដោយការក្រាលថ្មខ្លួនយើងផ្ទាល់ និងឧបករណ៍ផ្សេងទៀតរបស់យើង។”

ល្បាយកៅស៊ូក្រាលថ្នល់របស់ក្រុមហ៊ុន CCES ត្រូវបានធ្វើតេស្តសាកល្បង និងបញ្ជាក់ការទទួលស្គាល់ពីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងស្ថាប័នផ្សេងទៀត។

ដោយកៅស៊ូ គឺជាសម្ភារដ៏សំខាន់សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងប្រទេសកម្ពុជា ដូចនេះ គេត្រូវតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការធ្វើឲ្យប្រសើរឡើងនូវលក្ខណៈរបស់កៅស៊ូ ការងារសាងសង់ប្រសិទ្ធភាពរបស់កៅស៊ូនេះ និងការថែរក្សាបរិស្ថានផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]