រោងចក្រស៊ីម៉ង់ដ៍ក្នុងស្រុក ផលិតស៊ីម៉ង់ដ៍បាន១,៥លានតោន ក្នុងរយៈពេលពីរខែដើមឆ្នាំ

ផលិតកម្មស៊ីម៉ង់ដ៍ក្នុងស្រុក សម្រេចបានប្រមាណ ១,៥លានតោន ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២២នេះ មានកំណើ​ន ២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំ២០២១។​

យោងតាមរបាយការណ៍ពីសមាគមឧស្សាហកម្មស៊ីម៉ង់ដ៍កម្ពុជា រោងចក្រទាំងប្រាំដែលជាសមាជិករបស់សមាគម ផលិតស៊ីម៉ង់ដ៍ ផលិតស៊ីម៉ង់ដ៍ក្នុងខែ កុម្ភៈ មានបរិមាណ ប្រមាណ ៧៩៩ ២២៦ តោន កើនឡើង ពី៧២៥ ០២២ តោន ក្នុងខែមករា។​

កាលពីឆ្នាំមុន បរិមាណ ស៊ីម៉ង់ដ៏ផលិតក្នុងស្រុក មានបរិមាណ ៨,៧លានតោន ប្រហាក់ប្រហែលបរិមាណផលិតក្នុងឆ្នាំ២០២០។​

បច្ចុប្បន្ន មានរោងចក្រស៊ីម៉ង់ដ៍ចំនួនប្រាំ កំពុងដំណើរការនៅកម្ពុជា ក្នុងនោះមានរោងចក្រស៊ីម៉ង់ដ៏ កំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) រោងចក្រស៊ីម៉ងតិ៍កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd) រោងចក្រស៊ីម៉ង់តិ៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee Cement Corporation) រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត និងរោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]