រោងចក្រអគ្គិសនីធំជាងគេនៅកម្ពុជា តម្លៃ ១,២ពាន់លានដុល្លារ បើកដំណើរការហើយ

រោងចក្រថាមពលដុតធ្យូងថ្មអនុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តព្រះសីហនុ បានដាក់ឱ្យដំណើរការជាផ្លូវការហើយ ក្រោយធ្វើតេស្តសាកល្បងបានជោគជ័យ។ នេះបើតាមសារព័ត៌មានក្រៅប្រទេសចេញផ្សាយកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២។

រោងចក្រនេះ  ជាការវិនិយោគរួមរវាង ក្រុមហ៊ុន Cambodia International Investment and Development Group (CIIDG) និងក្រុមហ៊ុន China Huadian Hong Kong Co Ltd (CHDHK) ក្នុងទឹកប្រាក់ប្រមាណ ១,២ ពាន់លានដុល្លារ។ (អានបន្ថែម)

ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលបានសាងសង់ឡើងអស់រយៈពេល ២៧ខែ ចាប់ពីសីហា ឆ្នាំ២០២០ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ ដែលក្លាយជារោងចក្រថាមពលដុតធ្យូងថ្មធំជាងគេក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ដែរថារោងចក្រនេះត្រូវបានសាងសង់ឡើងដោយមានបំពាក់នូវឧបករណ៍ បច្ចេកវិទ្យាទំនើបៗ និងស្តង់ដារ របស់ចិន ដែលបានគិតគូជាពិសេសពីការពារបរិស្ថានក្នុងកម្រិតមួយដ៏ខ្ពស់។

បើតាមអាជ្ញាធរអគ្គិសនីកម្ពុជា បានឱ្យដឹងថា​តម្រូវការថាមពលអគ្គិសនីក្នុងប្រទេសកម្ពុជា បានកើនឡើងដល់ទៅ ៤០១៤ មេហ្គាវ៉ាត់ ក្នុងឆ្នាំ២០២១ ដែលជាការកើនឡើងប្រមាណ ១% នៃថាមពល ៣៩៧២មេហ្គាវ៉ាត់ ក្នុងឆ្នាំ២០២០។

ក្នុងនោះ ថាមពលប្រហែល ៣០៣៣មេហ្គាវ៉ាត់ ត្រូវបានផលិតឡើងតាមរយៈទំនប់វារៈអគ្គិសនី រោងចក្រថាមពលដុតធ្យូងថ្ម រោងចក្រថាមពលដុតឥន្ធនៈ រោងចក្រថាមពលពន្លឺព្រះអាទិត្យ និងរោងចក្រថាមពលជីវៈសាស្ត្រ ហើយដោយឡែក ៩៨១មេហ្គាវ៉ាត់ ត្រូវបាននាំចូលពីប្រទេសជិតខាងមាន ថៃ ឡាវ និងវៀតណាម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]