លំហូរវិនិយោគបរទេសក្នុងទីផ្សារខុនដូរបស់ប្រទេសថៃនៅបន្តកើនឡើង, ទោះសេដ្ឋកិច្ចសកលនៅមិនទាន់ប្រាកដប្រជាក៏ដោយ!

ចំណូលរបស់ប្រទេសថៃបានមកពីការលក់ខុនដូឲ្យវិនិយោគិនបរទេស មានប្រមាណ ៥៣៨,៥ លានដុល្លារ  ក្នុងនោះមានខុនដូចំនួន ៣.៧៥៦យូនីត បានផ្ទេរ ទៅឱ្យអ្នកទិញអន្តរជាតិ ដែលមានការកើនឡើង ១១,៦% នៃអត្រាប្រចាំឆ្នាំ នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ Asianews.network ចុះថ្ងៃទី៩ ខែមករា ឆ្នាំ ២០២៥។

បច្ចុប្បន្នភាពនៃទិដ្ឋភាពវិនិយោគក្នុងទីផ្សារអចលនទ្រព្យថៃ បង្ហាញពីចំណូលចិត្តយ៉ាងច្បាស់លាស់ ក្នុងចំណោមអ្នកទិញអន្តរជាតិ ជាក់ស្តែងអចលនទ្រព្យមានតម្លៃក្រោម ៨៧.០០០ ដុល្លារ (៣លានបាត) គ្របដណ្តប់ជាង ៥០% នៃប្រតិបត្តិការទាំងអស់។ យូនីតដែលមានទំហំចាប់ពី ៣១ ទៅ ៦០ ម៉ែត្រការ៉េ ដែលជាធម្មតា មានបន្ទប់គេងពីមួយទៅពីរបន្ទប់ បានជាប់ចំណាត់ថ្នាក់ជាប្រភេទបន្ទប់ ដែលត្រូវបានគេ ស្វែងរកច្រើនបំផុត ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃតម្រូវការសម្រាប់លំនៅឋានរស់នៅជាក់ស្តែង និងដែលបានរចនាយ៉ាងល្អនៅក្នុងទីតាំងសំខាន់ៗ។

បើនិយាយអំពីរបាយនៃការទិញតាមភូមិសាស្រ្តវិញ ភាគច្រើនគឺនៅតែប្រមូលផ្តុំនៅក្នុងតំបន់សំខាន់ៗ ចំនួនបី គឺទីក្រុងបាងកក ឈុនបុរី និងភូកេត ដែលរួមបញ្ចូលគ្នា ចូលរួមចំណែកស្មើនឹង ៧៤% នៃប្រតិបត្តិការខុនដូអន្តរជាតិទាំងអស់។

ជនជាតិចិននាំមុខគេលើផ្នែកប្រជាសាស្រ្តវិនិយោគិនបរទេសនៅក្នុងទីផ្សារអចលនទ្រព្យថៃ បន្ទាប់មកអ្នកទិញមកពីប្រទេសមីយ៉ាន់ម៉ា និងរុស្ស៊ី ដែលរួមចំណែកដល់ការកើនឡើង យ៉ាងរឹងមាំប្រមាណ ៨,៩% នៃតម្លៃប្រតិបត្តិការសរុប។

អ្នកសង្កេតការណ៍ទីផ្សារអចលនទ្រព្យ បានធ្វើការកត់សម្គាល់ពីការវិវត្តដ៏សំខាន់នៅក្នុងចំណូលចិត្តរបស់ អ្នកទិញ ជាមួយនឹងការផ្លាស់ប្តូរនិន្នាការឆ្ពោះទៅរកអចលនទ្រព្យណាដែលមានទំហំឯកតាធំជាងមុន ដែលនិន្នាការនេះ បង្ហាញពីការផ្លាស់ប្តូរតម្រូវការរបៀបរស់នៅក្នុងចំណោមវិនិយោគិនអន្តរជាតិ។ ការផ្លាស់ប្តូរនេះ ស្របគ្នានឹងជំហរពង្រឹងរបស់ប្រទេសថៃដែលមានមហិច្ឆតាចង់ធ្វើជាទិសដៅវិនិយោគ សំខាន់មួយ នៅអាស៊ីអាគ្នេយ៍ ដែលគាំទ្រដោយស្ថិរភាពនយោបាយ សេដ្ឋកិច្ចរឹងមាំ និងការផ្តល់របៀបរស់នៅដ៏ទាក់ទាញសម្រាប់ជនបរទេស។

អ្នកជំនាញផ្នែកអចលនទ្រព្យ បានព្យាករថា នឹងមានការកើនឡើងនៃការវិនិយោគពីបរទេស ដែលជំរុញដោយការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលកំពុងបន្តរបស់ប្រទេសថៃ និងដោយសារការលើកទឹកចិត្តពន្ធអនុគ្រោះអំណោយផលខ្លាំង។

ខណៈពេលដែលភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងការប្រែប្រួលអត្រាប្តូរប្រាក់ នៅតែបន្តបង្កជាបញ្ហាប្រឈមដ៏មានសក្តានុពល ប៉ុន្តែគេសង្កេតឃើញថា វិស័យអចលនទ្រព្យ របស់ប្រទេសនេះ ហាក់នៅរក្សាបានភាពទាក់ទាញរបស់ខ្លួនចំពោះបុគ្គលដែលមានទ្រព្យសម្បត្តិខ្ពស់ មកពីអាស៊ី និងអឺរ៉ុប ដែលស្វែងរកទាំងផ្ទះទីពីរថ្មីរបស់ខ្លួន និងឱកាសវិនិយោគនៅក្នុងទីផ្សារដ៏មានថាមវន្តមួយនេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]