វៀតណាមគ្រោងនឹងបើកដំណើរការផ្លូវថភ្លើងដ៏ទំនើបតម្លៃជាង ១,៤៨ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៣

បន្ទាប់ពីមានការពន្យារពេលអស់ជាច្រើនដង ផ្លូវរថភ្លើង Nhon – Hanoi នៃរដ្ឋធានីហាណូយ គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំដំណាច់ឆ្នាំ ២០២៣ ដែលនេះជាជំហានដ៏សំខាន់មួយដើម្បីបន្ធូរបន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយការបំភាយឧស្ម័ននៅក្នុងទីក្រុងដែលមានសភាពអ៊ូអរ នេះបើយោងតាមសារព័ត៌មាន hanoitimes។

គម្រោងប្រកបដោយចក្ខុវិស័យនេះ មានតម្លៃសរុបចំនួន ៣៤,៨ ពាន់ពាន់លានដុង (១,៤៨ ពាន់លានដុល្លារ) ដែលបានពន្យារពេលអស់ជាច្រើនដងដោយសារបញ្ហាបច្ចេកទេស និងមានការកែតម្លៃសាងសង់បន្ថែមរហូតដល់ទៅ ៦ភាគរយ។ ខ្សែរថភ្លើងក្រោមដីនេះផ្តោតសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ច ផ្តល់អត្ថប្រយោជន៍ដល់អ្នកដំណើរជាង ២០០.០០០ នាក់ក្នុងមួយថ្ងៃ ព្រមទាំងជួយជំរុញការអភិវឌ្ឍរបស់ទីក្រុងហាណូយឱ្យក្លាយជាទីក្រុងដ៏ទំនើបប្រកបដោយប្រសិទ្ធភាព និងបរិស្ថាន។

ផ្លូវរថភ្លើងក្រោមដី Nhon – Hanoi នេះ លាតសន្ធឹងប្រវែង ១២,៥ គីឡូម៉ែត្រ មានស្ថានីយចតចំនួន៨ និងស្ថានីយ៍ក្រោមដីចំនួន៤ ដែលនេះជាការត្រួសត្រាយផ្លូវរថភ្លើងក្រោមដីដំបូងគេបង្អស់របស់ទីក្រុងហាណូយ។

គួរបញ្ជាក់ថា ផ្នែកក្រោមដីនៃផ្លូវរថភ្លើងនេះ គ្រោងនឹងបញ្ចប់ នៅឆ្នាំ២០២៧ ហើយនៅពេលសម្ពោធឱ្យប្រើប្រាស់ វាជាស្នាដៃគមនាគមន៍ថ្មីមួយដែលនឹងធ្វើបដិវត្តទេសភាពនៃការដឹកជញ្ជូនសាធារណៈរបស់ទីក្រុងហាណូយ ដោយនាំមកនូវយុគសម័យថ្មីនៃការតភ្ជាប់ ភាពងាយស្រួលសម្រាប់អ្នករស់នៅ និងអ្នកធ្វើដំណើរ។

សមត្ថភាពរបស់ផ្លូវរថភ្លើងក្រោមដីនេះ អាចផ្ទុករថភ្លើងចំនួនប្រាំបីក្នុងពេលដំណាលគ្នា និងអាចដំណើរការក្នុងល្បឿនជាមធ្យម ៣៥គីឡូម៉ែត្រក្នុងមួយម៉ោង។

គួររំលឹកថា ផ្លូវរថភ្លើង Nhon – Hanoi គឺជាផ្លូវរថភ្លើងទីពីរហើយសម្រាប់ទីក្រុងហាណូយ ចំណែកឯ ផ្លូវរថភ្លើង Cat Linh – Ha Dong ជាផ្លូវរថភ្លើងទី១ និងដំបូងគេក្នុងប្រទេសវៀតណាម ដែលទទួលបានជោគជ័យគួរឱ្យចាប់អារម្មណ៍នៅក្នុងត្រីមាសទី១ នៃប្រតិបត្តិការរបស់ខ្លួន ដោយការដឹកជញ្ជូនអ្នកដំណើរមានចំនួនរហូតដល់ ២,៦៥លាននាក់ កើនឡើងប្រមាណ ២៦២% ពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមលោក Vu Hong Truong​​​ អគ្គនាយកនៃ Hanoi Railway Company Limited (Hanoi Metro)។

ផ្លូវរថភ្លើងលើកដំបូងនេះ ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២២ ដែលនេះជាថ្ងៃប្រវត្តិសាស្ត្រ ព្រោះជាថ្ងៃដែលមានអ្នកដំណើរចំនួន១លាននាក់ បានសាកល្បងជិះលើរថភ្លើងនេះ។ គម្រោងនេះស្ថិតក្រោមមូលនិធិជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសចិន (ODA) មានទុនវិនិយោគប្រមាណ ៨៦៨លានដុល្លារ។ ផ្លូវរថភ្លើងនេះ  ត្រូវបានរត់លើស្ពានអាកាសលាតសន្ធឹងជាង ១៣គីឡូម៉ែត្រ មានស្ថានីយ៍ចំនួន ១២ និងរថភ្លើងចំនួន ១៣៕

លោក Vu Hong Truong អគ្គនាយកក្រុមហ៊ុន Hanoi Railway Company Limited (Hanoi Metro) បានបង្ហាញថា អ្នកដំណើរចំនួន 10,000 នាក់បានជ្រើសរើសសំបុត្រធ្វើដំណើរប្រចាំខែ ដែលបង្ហាញពីប្រជាប្រិយភាពរបស់ខ្សែរថភ្លើងក្នុងចំណោមអ្នកស្រុក។ នៅថ្ងៃធ្វើការធម្មតា ខ្សែរថភ្លើងក្រោមដីមានប្រសិទ្ធភាពដឹកជញ្ជូនអ្នកដំណើរជាង 32,000 នាក់ ខណៈពេលដែលនៅចុងសប្តាហ៍ អ្នកជិះប្រហែល 28,000 នាក់ទទួលយកសេវាកម្មដ៏មានប្រសិទ្ធភាព និងងាយស្រួលបំផុត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]