វៀតណាមបោះទុន ២ពាន់លានដុល្លារ សង់រោងចក្រផលិតរថយន្តអគ្គិសនីនៅអាមេរិក

ក្រុមហ៊ុន Vinfast ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម ស្ថិតក្រោមក្រុមហ៊ុន Vingroup បានរៀបចំពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅរដ្ឋ North Carolina សហរដ្ឋអាមេរិកកាលពីថ្ងៃទី២៨ កក្កដា ២០២៣។

គួរបញ្ជាក់ថា គម្រោងនេះមានទុនវិនិយោគសរុបចំនួន ២ពាន់លានដុល្លារ ក្នុងដំណាក់កាលទី១ ដែលនឹងត្រូវសាងសង់ឡើងលើផ្ទៃដីចំនួន ៧៣៣ហិកតា។

ព្រឹត្តិការណ៍នេះ ត្រូវបានគេកត់សម្គាល់ថា វាជាជំហានដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្រ្តរបស់ Vingroup សម្រាប់ការពង្រីកទីផ្សារ និងការអភិវឌ្ឍន៍ម៉ាកយីហោរបស់ខ្លួននៅសហរដ្ឋអាមេរិក។

រោងចក្រផលិតរថយន្តរបស់ Vinfast គឺជារោងចក្រផលិតរថយន្តអគ្គិសនីដំបូងគេនៅរដ្ឋ North Carolina ហើយវាក៏ជាគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ធំបំផុតនៅក្នុងរដ្ឋនេះផងដែរ។

មួយវិញទៀត គម្រោងនេះត្រូវបានគេរំពឹងថា នឹងអាចបង្កើតបណ្តាញអ្នកផ្គត់ផ្គង់ និងការងាររាប់ពាន់សម្រាប់ប្រជាជនក្នុងតំបន់ ដែលស្របតាមទិសដៅរបស់រដ្ឋក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង និងបរិស្ថាន។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Nguyen Quoc Dzung បានចាត់ទុកថា ព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ មានសារសំខាន់ណាស់ ខណៈដែលវាស្របពេលនឹងខួប ១០ ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហរដ្ឋអាមេរិក។ «វា​ជា​សក្ខីភាព​មួយ​ចំពោះ​ការ​រីកចម្រើន​នៃ​ភាព​ជា​ដៃគូ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ»។

ក្នុងដំណាក់កាលដំបូង រោងចក្រនឹងផលិតរថយន្តអគ្គិសនីម៉ូដែល VF7, VF8, និង VF9 ដោយប្រើសមាសធាតុដែលបានទិញពីអ្នកផ្គត់ផ្គង់នៅសហរដ្ឋអាមេរិក វៀតណាម និងប្រទេសមួយចំនួនក្នុងតំបន់។ ការពង្រីកផលិតកម្ម និងការបង្កើនទំហំនឹងត្រូវបានពិចារណាដោយផ្អែកលើតម្រូវការជាក់ស្តែងនៃដំណាក់កាលបន្ទាប់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]