វៀតណាមប្រកាសប្រើថវិកាជាតិ $៦៧ពាន់លាន សង់ផ្លូវដែកល្បឿនលឿនវែងជាងគេ, និងប្តេជ្ញាឈប់ប្រើកម្ចីបរទេស

ជាយុទ្ធសាស្ត្រពង្រឹងជំហរសេដ្ឋកិច្ចឯករាជ្យរបស់ខ្លួន រដ្ឋសភាវៀតណាម បានអនុម័តលើគម្រោងបណ្តាញ ផ្លូវដែកល្បឿនលឿនវែងបំផុតដ៏មានមហិច្ឆតាមួយខ្សែ ដែលមានខ្ទង់ថវិកាចំណាយប្រមាណ ៦៧ពាន់លានដុល្លារ ដើម្បីតភ្ជាប់រដ្ឋធានីហាណូយទៅទីក្រុងហូជីមិញ។ អ្វីដែលពិសេសខុសប្លែកពី គម្រោង វិនិយោគនានា នោះគឺការសម្រេចចិត្តដែលមានលក្ខណៈបដិវត្តន៍ថ្មីជាប្រវត្តិសាស្ត្រ ដោយសារមូលនិធិ ជាចម្បង សម្រាប់ សាងសង់គម្រោងយក្សនេះ គឺបានមកតាមរយៈប្រភពវិភាគទានពីក្នុងស្រុក ជាជាង ការពឹងផ្អែកលើជំនួយ ទុនពីវិនិយោគបរទេស តាមដែលគម្រោងនានាធ្លាប់ធ្វើនាពេលកន្លងមក។ នេះបើតាម សេចក្តីប្រកាសរបស់ រដ្ឋសភាក្នុងទីក្រុងហាណូយ និងចុះផ្សាយដោយ Eastasiaforum.org កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។

បណ្តាញផ្លូវដែកដ៏វែងបំផុតក្នុងប្រទេសនេះ នឹងឆ្លងកាត់តាមខេត្តចំនួន ២០ និងកាត់បន្ថយពេលវេលា ធ្វើដំណើររវាងទីក្រុងធំៗចំនួនពីររបស់វៀតណាមមកត្រឹម ៥ ម៉ោងកន្លះ។ ជាជាងងាកទៅរកម្ចាស់ជំនួយ អន្តរជាតិ ឬការវិនិយោគរបស់ចិន វៀតណាមគ្រោងផ្តល់ហិរញ្ញប្បទានដល់គម្រោងដ៏ធំនេះ តាមរយៈការ រួមបញ្ចូលគ្នានៃការបែងចែកថវិការដ្ឋ មូលបត្របំណុលរបស់រដ្ឋាភិបាល និងកម្ចីការប្រាក់ទាបក្នុងស្រុក ដែលជាយុទ្ធសាស្ត្រដែលគូសបញ្ជាក់អំពី “ស្មារតីឯករាជ្យ និងការពឹងផ្អែកខ្លួនឯង” របស់ប្រទេស។ ”

វិធីសាស្រ្តផ្តល់មូលនិធិលើគម្រោងអភិវឌ្ឍន៍ដោយខ្លួនឯងនេះ កើតឡើងបន្ទាប់ពីវៀតណាម បានឆ្លងកាត់ បទពិសោធន៍ចម្រុះច្រើនរាប់មិនអស់ នឹងការលំបាក  ជាមួយគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដោយ ប្រភពថវិកាពីបរទេស។ តួយ៉ាងដូចជា ផ្លូវរថភ្លើង Cat Linh-Ha Dong ដែលផ្តល់មូលនិធិដោយចិន បានប្រឈមមុខនឹងបញ្ហាសំខាន់ៗ រួមទាំងការពន្យារពេល បញ្ហាចំណាយហួសខ្ទង់ថវិកា និងការព្រួយ បារម្ភអំពីគុណភាព។

ដូចគ្នានេះដែរ បណ្តាក្រុមហ៊ុនបណ្តាក់ទុនអន្តរជាតិផ្សេងទៀតដូចជា ស្ពាន Tran Hoang Na និងគម្រោងរថភ្លើងក្រោមដីស្ថានីយ៍ Nhon-Hanoi បានជួបប្រទះនឹងឧបសគ្គផ្សេងៗ បើទោះបីជា ប្រទេសជប៉ុនដែលជាភាគីវិនិយោគលើគម្រោងទាំងនេះ ទទួលបានជោគជ័យជាទូទៅក្នុងការផ្តល់ ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់វៀតណាមជាងពាក់កណ្តាលក៏ដោយ។

ដើម្បីធានាបាននូវជោគជ័យគម្រោងវិនិយោគខ្លួនឯងថ្មីនេះ ស្របជាមួយនឹងការរក្សាបាននូវស្វ័យភាព វៀតណាមបានអនុវត្តយុទ្ធសាស្ត្រការពារសុវត្ថិភាពដ៏រឹងមាំ។ តាមយុទ្ធសាស្ត្រនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចេញមូលបត្របំណុលរដ្ឋាភិបាល និងស្វែងរក ODA ប្រសិនបើចាំបាច់ ព្រមជាមួយនឹងការអនុវត្តគោលការណ៍ដែលតម្រូវឲ្យការចូលរួមជាអន្តរជាតិត្រូវតែរួមបញ្ចូលការប្តេជ្ញាចិត្តផ្ទេរបច្ចេកវិទ្យា និងបណ្តុះបណ្តាលដល់ធនធានមនុស្សក្នុងស្រុក។

តាមពិតទៅ រដ្ឋាភិបាលវៀតណាម ធ្លាប់បានបង្ហាញសមត្ថភាពរបស់ខ្លួនរួចហើយ សម្រាប់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធដែលមានលក្ខណៈឯករាជ្យបែបនេះ ជាមួយនឹងគម្រោងអាកាសយានដ្ឋាន Long Thanh តម្លៃ ១៣,៣៨ ពាន់លានដុល្លារ ក្រោមកម្មសិទ្ធិរបស់រដ្ឋដែលគ្រោងនឹងបញ្ចប់មុនកាលកំណត់ក្នុង
ពេលដ៏ខ្លីខាងមុខ។

ផលប៉ះពាល់សេដ្ឋកិច្ចដែលកើតចេញពីការសាងសង់បណ្តាញផ្លូវដែកថ្មីនេះ នឹងជំរុញកំណើនសេដ្ឋកិច្ច បាន ០,៩៧ ភាគរយ។ ក្នុងនាមជាអ្នកវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធឈានមុខគេនៅ អាស៊ីអាគ្នេយ៍ ក្នុងអត្រា ៦ ភាគរយនៃផលិតផលក្នុងស្រុកសរុប វៀតណាមមានបំណងប្រើប្រាស់គម្រោងនេះ ធ្វើជាផ្នែក មួយនៃគោលដៅប្រកបដោយមហិច្ឆតារបស់ខ្លួន ដើម្បីសម្រេចបានឋានៈជាប្រទេសដែលមានប្រាក់ ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ ផែនការនេះ រួមមានការពង្រីកផ្លូវជាតិពី ១២៩០ ទៅ ៥០០០ គីឡូម៉ែត្រនៅឆ្នាំ ២០៣០ ជាដើម។

លោកបណ្ឌិត Nicholas Chapman អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Tohoku ប្រទេសជប៉ុន សង្កត់ធ្ងន់ថា គម្រោងនេះ តំណាងឱ្យការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់វៀតណាម។ លោកបានកត់សម្គាល់ថា “បន្ទាប់ពីកិច្ចខំប្រឹងប្រែងអស់រយៈពេលបីទសវត្សរ៍ ក្នុងការទប់ឥទ្ធិពលបរទេស យ៉ាងប្រុងប្រយ័ត្ន បច្ចុប្បន្ននេះ វៀតណាមកំពុងកំណត់ទិសដៅថ្មីមួយ ឆ្ពោះទៅរកឯករាជ្យភាពសេដ្ឋកិច្ច ពិតប្រាកដ”។

ដើម្បីធានាបាននូវភាពងាយស្រួល រដ្ឋាភិបាលបានកំណត់ថាតម្លៃសំបុត្ររថភ្លើងល្បឿនលឿននៅ តែមានការប្រកួតប្រជែង ដោយកំណត់តម្លៃសំបុត្រឲ្យនៅត្រឹម ៧៥ ភាគរយនៃអត្រាតម្លៃអាកាសចរណ៍។ យុទ្ធសាស្រ្តកំណត់តម្លៃ រួមជាមួយនឹងការផ្តោតអាទិភាពលើលទ្ធភាពទុនក្នុងស្រុករបស់គម្រោងនេះ បានប្រែក្លាយវៀតណាមឱ្យមានឥទ្ធិពលលើវិស័យតតភ្ជាប់ផ្លូវដែក កាន់តែខ្លាំងជាងគេ នៅទូទាំង មហាអនុតំបន់មេគង្គ ព្រមជាមួយនោះ ក៏រក្សាបាននូវការគ្រប់គ្រងជាយុទ្ធសាស្រ្តលើទ្រព្យសម្បត្តិជាតិជា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួន។

ភាពជោគជ័យនៃគំរូការផ្តល់មូលនិធិប្រកបដោយនិរន្តរភាពដោយខ្លួនឯង ដែលវៀតណាមបាន ត្រួសត្រាយផ្លូវនេះ អាចធ្វើបដិវត្តពីរបៀបដែលប្រទេសកំពុងអភិវឌ្ឍផ្សេងទៀត អនុវត្ត និងចាត់ចែងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ របស់ខ្លួន ដែលអាច រាប់បានថាជាយុទ្ធសាស្ត្រថ្មី ក្នុងការចេះប្រើប្រាស់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាឈ្នាន់ដើម្បីវឌ្ឍនភាពសេដ្ឋកិច្ចផង និងឯករាជ្យសេដ្ឋកិច្ច មិនពឹងផ្អែកលើជំនួយបរទេសផង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]