វៀតណាមវិនិយោគជិត ៧៦លានដុល្លារ សង់ផ្លូវភ្ជាប់មកកម្ពុជា និងប្រទេស២ទៀត

ក្រសួងដឹកជញ្ជូន និងគណៈកម្មាធិការ នៃប្រទេសវៀតណាម បានចាប់ផ្តើមដំណើរការការដ្ឋានសាងសង់គម្រោងលើកកម្ពស់ផ្លូវជាតិមួយខ្សែប្រវែង ៩០គីឡូម៉ែត្រ ដែលភ្ជាប់ខេត្តគង់ណាម ប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា ឡាវ និងថៃ។

ផ្លូវជាតិលេខ ១៤E ជាផ្លូវដ៏មានសារៈសំខាន់មួយខ្សែ ដែលតភ្ជាប់ផ្នែកខាងកើត និងខាងលិចនៃខេត្ត Quang Nam ទៅកាន់តំបន់ខ្ពង់រាបកណ្តាល នៃប្រទេសវៀតណាម ជាពិសេសភ្ជាប់ផ្ទាល់ទៅកាន់ប្រទេសជិតខាងទាំងបី រួមមាន ប្រទេសឡាវ កម្ពុជា និងថៃ។

គម្រោងផ្លូវជាតិលេខ ១៤Eនេះ មានប្រវែងសរុប ៩០គីឡូម៉ែត្រ ត្រូវបានសាងសង់ស្តារឡើងវិញ ដោយបែងចែកជាពីរកំណាត់។ ក្នុងនោះ ផ្លូវប្រវែង ១៥គីឡូម៉ែត្រ តភ្ជាប់ផ្លូវជាតិលេខ១ ទៅកាន់ផ្លូវល្បឿនលឿនដាណាង-គួងណៃ (Đà Nẵng – Quảng Ngãi Expressway) ត្រូវបានវិនិយោគផ្ទាល់ ដោយរដ្ឋបាលខេត្តគង់ណាម។

ចំណែកឯផ្លូវប្រវែង ៧៤គីឡូម៉ែត្រទៀតនឹងត្រូវបានជួសជុលឡើងវិញ ក្រោមការវិនិយោគផ្ទាល់ដោយអគ្គនាយកដ្ឋានផ្លូវនៃប្រទេសវៀតណាម ក្រោមទឹកប្រាក់វិនិយោគជាង ១,៨ពាន់ពាន់លានដុង ឬស្មើនឹង ៧៥,៨លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ ចាប់ពីឆ្នាំ២០២១ ដល់ ២០២៥។

ក្រោយពេលបញ្ចប់ការសាងសង់ គម្រោងផ្លូវមួយខ្សែនេះនឹងអាចជួយកាតបន្ថយរយៈចម្ងាយផ្លូវ ក្នុងការធ្វើដំណើរ និងដឹកជញ្ជូន រវាងតំបន់ខ្ពង់រាបកណ្ដាល បណ្ដាខេត្តជាប់ឆ្នេរកណ្ដាលនៅភាគខាងជើង និងខាងត្បូង របស់ប្រទេសវៀតណាម ទៅកាន់ភាគខាងត្បូងប្រទេសឡាវ ភាគឥសានប្រទេសកម្ពុជា និងប្រទេសថៃផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]