វេទិកាពិភាក្សាទាក់នឹងសំណង់អគារខ្ពស់ៗលើកទី៧

Macusevans កាលពីដើមខែមីនានេះបានរៀបចំវេទិកាពិភាក្សាទាក់នឹងសំណង់អគារខ្ពស់ៗលើកទី៧ ឬ 7th Annual Vertical Cities នៅឯទីក្រុងបាងកក ប្រទេសថៃ ដែលមានអ្នកឯកទេសជំនាញសំខាន់ៗជាច្រើនរូបមកពីបណ្តាប្រទេសផ្សេងៗ បានមកជួបជុំគ្នាដើម្បីចែករំលែកចំណេះដឹងរបស់ពួកគាត់ទៅលើប្រធានបទផ្សេងៗគ្នាទាក់ទងនឹងឧស្សាហកម្មសំណង់អគារខ្ពស់ៗ។

វេទិកានេះត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី៩ ខែមីនានៅឯសណ្ឋាគារ The Peninsula Bangkok ។ វេទិកាទាំងមូលត្រូវបានបែងចែកជាពីរផ្នែកគឺ .Masterplanning& Vertical Intergration, និងEngineering, Construction & Smart Materialsដែលជាវាគ្មិនឯកទេសលើមុខវិជ្ជានីមួយៗបានអញ្ជើញឱ្យមកចែករំលែកចំណេះដឹងបច្ចេកទេសព្រមទាំងគម្រោងដែលកំពុងដំណើរការរបស់ខ្លួននាពេលបច្ចុប្បន្ន។

“វេទិកានេះផ្តល់នូវឱកាសដ៏ល្អចំពោះអ្នកចូលរួម ដើម្បីទទួលយកនូវបទពិសោធន៍ដោយផ្ទាល់ពីបណ្តាអ្នកដឹកនាំក្នុងវិស័យសំណង់អគារខ្ពស់ៗនេះ និងរបៀបដោះស្រាយបញ្ហា ព្រមទាំងការចែករំលែកនូវគន្លឹះនៃភាពជោគជ័យក្នុងទីផ្សារប្រកួតប្រជែងនាពេលបច្ចុប្បន្នផងដែរ” នេះបើតាមប្រសាសន៍របស់អ្នករៀបចំកម្មវិធី កញ្ញា Jenn See។

ក្រៅពីចំណេះដឹងដែលបានមកពីវាគ្មិនកម្មវិធី ក្នុងឆ្នាំនេះក៏មាននូវសកម្មភាពពិសេសៗជាក្រុម ដែលតំរូវអោយក្រុមនីមួយៗ សាងសង់អគារខ្ពស់ធ្វើពីសសៃ spaghetti ដោយប្រើភាពច្នៃប្រឌិតចំណេះដឹងនិងជំនាញពិសេសៗរបស់ពួកគេ។ លើសពីនេះទៅទៀត ក៏មានជាដំណើរទស្សនកិច្ចសិក្សាទៅកាន់ Magnolias Waterfront Residences អគារលំនៅដ្ឋានលំដាប់ថ្នាក់ពិភពលោកដែលបានឈ្នះរង្វាន់ជាច្រើនកាលពីឆ្នាំ ២០១៦ ចំពោះភាពប្រណិត ការរចនាស្ថាបត្យកម្ម និងការរចនាផ្នែកខាងក្នុង។

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]