សម្ដេច ហ៊ុន សែន៖ រាល់គម្រោងអភិវឌ្ឍន៍ទាំងអស់ មិនមែនសុទ្ធតែជាកម្ចីពីបរទេសទាំងស្រុងទេ

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា រាល់គម្រោងវិនិយោគក្នុងស្រុកទាំងអស់ សុទ្ធតែមានការរួមចំណែកពីថវិកាបដិភាគរបស់រដ្ឋាភិបាល ពោលគឺមិនមែនអាស្រ័យតែលើការវិនិយោគ ឬកម្ចីពីបរទេសទាំងស្រុងទេ។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង កាលព្រឹកថ្ងៃទី ១ កុម្ភៈ នេះ សម្ដេចបានមានប្រសាសន៍ថា រដ្ឋាភិបាលតែងតែសន្សំ និងប្រមូលបដិភាគសម្រាប់ត្រៀមអភិវឌ្ឍន៍លើគម្រោងចាំបាច់នានាក្នុងស្រុក។

សម្ដេច មានប្រសាសន៍ថា៖ «រាល់គម្រោងទាំងអស់ទាមទារឱ្យមានគម្រោងបដិភាគរបស់យើង តួរយ៉ាងដូចគម្រោងនេះ [រោងចក្រទឹកស្អាតបាក់ខែង] ជាថវិកាបដិភាគចេញមកពីរដ្ឋាករទឹកភ្នំពេញ។ រីឯ គម្រោងរោងចក្រនៅចំការមន ជាថវិកាបដិភាគក៏ចេញមកពីរដ្ឋាភិបាល»។

សម្ដេចបន្តថា៖ «ជារៀងរាល់ឆ្នាំ យើងមានត្រៀមថវិកាសម្រាប់ជួសជុលផ្លូវ ធ្វើប្រឡាយទឹក ធ្វើសាលារៀន ធ្វើមន្ទីពេទ្យ គឺយើងមានថវិការសម្រាប់វិនិយោគផ្ទាល់»។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០២១ នេះ រដ្ឋាភិបាលគ្រោងនឹងវិនិយោគផ្ទាល់ចំនួន ១៤០០ លានដុល្លារ ដោយក្នុងនោះថវិកាបដិភាគពីរដ្ឋាភិបាល មានចំនួន ២១១ លានដុល្លារ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]