សម្តេចតេជោ ជំរុញរដ្ឋាភិបាលថ្មីសង់ផ្លូវជាតិលេខ៧៨.៥ (ក្រុងបានលុង-កន្ទុយនាគ) ឱ្យបានឆាប់ៗ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា រាជរដ្ឋាភិបាល អាចសាងសង់ផ្លូវភ្ជាប់ពីខេត្តរតនគិរី ក្រុងបានលុង ទៅដល់កន្ទុយនាគ(មុំ៣) ប្រវែងជាង១៦៦គីឡូម៉ែត្រ ឱ្យបានឆាប់។

នេះបើយោងតាមការថ្លែងសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV (កម្ពុជា ឡាវ វៀតណាម) កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចពិតជាចង់ទៅឈរនៅត្រង់តំបន់កន្ទុយនាគ (មុំ៣) ដែលជាចំណុចប្រសព្វគ្នា នៃព្រំដែនកម្ពុជា ឡាវ និងវៀតណាម ហើយសង្ឃឹមថា រាជរដ្ឋាភិបាល អាចសាងសង់ផ្លូវតភ្ជាប់ពីខេត្តរតនគិរី ក្រុងបានលុង រហូតដល់តំបន់កន្ទុយនាគឱ្យបានឆាប់ៗ។

សម្តេចតេជោ បានបញ្ជាក់ថា ផ្លូវនេះ ហៅថា ផ្លូវលេខ៧៨.៥ ពីក្រុងបានលុង ឆ្លងកាត់ស្រុកតាវែង ទៅដល់កន្ទុយនាគ មានប្រវែងជាង ១៦៦គីឡូម៉ែត្រ ហើយមានទទឹង៩ម៉ែត្រ ខណៈបច្ចុប្បន្នរដ្ឋាភិបាលកំពុងប្រឹងប្រែងរកថវិកា ដើម្បីធ្វើផ្លូវនេះឱ្យបានឆាប់។

សម្តេចតេជោ បានថ្លែងដូច្នេះថា៖«ខ្ញុំព្រះករុណាខ្ញុំ ពិតជាចង់ណាស់ ទៅឈរជើងនៅមុំ៣នេះ»។

លើសពីនោះទៀត សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា កន្លងមក រាជរដ្ឋាភិបាលវៀមណាមបានជួយស្ថាបនាផ្លូវជាតិលេខ៧៨ ពីអូយ៉ាដាវ ទៅកាន់ក្រុងបានលុង ដែលសម្ដេចជាមួយនឹងអតីតនាយករដ្ឋមន្ដ្រីវៀតណាម បានទៅសម្ពោធបើកច្រកទ្វារអន្ដរជាតិមួយនេះ ដើម្បីបង្កភាពងាយស្រួលសម្រាប់កម្ពុជា​ ក្នុងការនាំទំនិញចេញទៅកាន់ប្រទេសវៀតណាម ដោយមិនមានកង្វល់ ក្នុងការដឹកជញ្ជូនថយក្រោយ ដែលមានចម្ងាយផ្លូវឆ្ងាយ និងត្រូវអស់ថ្លៃដឹកជញ្ជូនច្រើន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]