សម្តេចប្រកាសលុបចោលការស្នើកាត់ឆ្វៀលដី ដោយជំរុញការចុះបញ្ជី​​ឱ្យចប់ជាមុនសិន ជៀសវាងកន្ទេលធំបន្លំដេក

ស​ម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសលុបចោលរាល់ការស្នើកាត់ឆ្វៀលដី ដោយតម្រូវឱ្យប្រើប្រាស់នីតិវិធីចុះបញ្ជីឱ្យចប់សព្វគ្រប់សិន។ ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅទីបញ្ជាការកងពលតូចលេខ៧០។

ក្នុងពិធីខាងលើនេះ សម្តេចធិបតី បានថ្លែងថា ការស្នើសុំកាត់ឆ្វៀលដីនេះ គឺសុំសុទ្ធតែដីនៅក្នុងតំបន់ឧទ្យានជាតិ ហើយពេលដែលចុះពិនិត្យជាក់ស្ដែងមិនដឹងប្រជាពលរដ្ឋនៅឯណាទេ ហើយក៏មិនឃើញមានប្រជាពលរដ្ឋក្រីក្រនោះដែរ។

សម្តេចបានលើកឡើងទៀតថា កាលពីថ្មីៗនេះ ឃើញមានការស្នើសុំចំនួនពីរ ដែលជាតំណាងឱ្យប្រជាពលរដ្ឋក្រីក្រចំនួន ៣០០គ្រួសារ សុំកាត់ដីចំនួន ១០០០ ទៅ ២០០០ហិកតា ប៉ុន្តែសម្តេចបានសម្រេចលុបចោលនូវសំណើទាំងនោះវិញ ខណៈសម្តេចបានឱ្យឯកឧត្ដម សាយ សំអាល់ ពិនិត្យឆែកមើលទៅ ក៏រកឃើញថា មិនមានប្រជាពលរដ្ឋក្រីក្រ ហើយដីដែលសុំកាត់ឆ្វៀលនោះសុទ្ធតែជាដីដែលស្ថិតនៅក្នុងឧទ្យានជាតិថែមទៀត។

ជាមួយគ្នានោះដែរ សម្តេចក៏បានសង្កត់ធ្ងន់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងជំរុញការរៀបចំនីតិវិធីចុះបញ្ជីវាស់វែងដីធ្លីឱ្យបានច្បាស់លាស់ ពិសេសគឺដីរដ្ឋ និងដី​ឯកជនឱ្យបានចប់សព្វគ្រប់ជាមុនសិន បើថ្ងៃក្រោយមានការស្នើសុំយើងនឹងមានន្នន័យកំណត់ពីការវាស់វែងច្បាស់លាស់ ជៀសវាងកន្ទេលធំបន្លំដេក។

ទន្ទឹមនឹងនេះ សម្ដេចធិបតី បានផ្ដាំទៅដល់ដែលអ្នកបានស្នើសុំ និងចង់ក្លែងលេងតាមវិធីផ្លូវកាត់ក្រៅពីនីតិវិធីខាងលើនេះ នឹងប្រឈមនឹងផ្លូវច្បាប់​។

ចំពោះប្រជាជនដែលអត់ដីពិតប្រាកដ រាជរដ្ឋាភិបាល នឹងរៀបចំយន្ដការ និងនីតិវិធីចុះបញ្ជីវាស់វែងឱ្យបានច្បាស់​លា​ស់ ​ដើម្បីថ្ងៃក្រោយពេលដែលមានការស្នើសុំ យើងមានការវាស់កំណត់ច្បាស់ថាដីកន្លែងណាជារបស់រដ្ឋ និងដីកន្លែងណាជារបស់ឯកជន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការចែកប័ណ្ណកម្មសិទ្ធដីធ្លីសរុបនៅកម្ពុជាបានជិត៩ លានបណ្ណ គ្រោងបញ្ចប់នៅឆ្នាំ២០២៧

សម្តេច​តេជោ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភ […]

មន្ទីររៀបចំដែនដីរាជធានីភ្នំពេញបើកយុទ្ធនាការចុះបញ្ជីដើម្បីផ្តល់ប័ណ្ណសហកម្មសិទ្ធិនៅខណ្ឌ៧មករា

នៅក្នុងការខិតខំប្រឹងប្រែងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រង […]

រដ្ឋបង្កើតភូមិរង់ចាំ១ ដល់ ៦ ដោយបំបែកចេញពីភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

បំបែកចេញពីឃុំស្លាក្រាម ធាតុនៃរដ្ឋបាលថ្មីបានបង្កើតជាស្ថា […]

កម្ពុជាជាប់លេខ១លើពិភពលោក ជាប្រទេសគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព

កម្ពុជានាំមុខគេក្នុងការគ្រប់គ្រងបរិស្ថានអន្តរជាតិ នាំមុ […]

ក្រសួងរៀបចំដែនដីចរចាឈានដល់ការឯកភាពក្នុងការបើកផ្លូវ R4 ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ

នៅក្នុងរបត់ថ្មីមួយនៃការលើកកម្ពស់លំហូរចរាចរណ៍ក្នុងរាជធាន […]