សាលាក្រុងនឹងចាត់វិធានការលើអ្នកលប់ប្រឡាយយកដីធ្វើផ្ទះខុសច្បាប់ ឆាប់ៗនេះ ពិសេសនៅភាគខាងលិចនៃក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងចាត់វិធានការដោះស្រាយបញ្ហាអ្នកលប់ប្រឡាយយកដីធ្វើផ្ទះដោយខុសច្បាប់ ក្នុងពេលឆាប់ៗនេះ ជាពិសេសនៅភាគខាងលិចនៃក្រុងភ្នំពេញ ក្រោយសម្រេចដាក់ចេញផែនការស្តារប្រឡាយចំនួន ១២ខ្សែ ឡើងវិញដើម្បីរំដោះទឹក និងបង្កាទឹកជំនន់នៅរដូវវស្សាឆ្នាំក្រោយ។

ការប្រកាសគម្រោងស្តារប្រឡាយទឹកនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សារាជធានី ភ្នំពេញអាណត្តិទី៣ នៅថ្ងៃទី២៤ ខែធ្នូ កន្លងមកនេះ។

អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ ប្រឡាយ១២ខ្សែក្នុងចំណោមប្រឡាយសរុប៣៧ខ្សែនៅភ្នំពេញ គឺត្រូវតែស្តារឡើងវិញ ទោះរដ្ឋកំពុងជួបការលំបាកលើថវិកាដោយសារបញ្ហាកូវីដ១៩ក្ដី។

ដោយឡែក ឯកឧត្ដម មិនបានបញ្ជាក់ពីទំហំទឹកប្រាក់សម្រាប់អនុវត្តគម្រោងនេះនៅឡើយទេ។

ឯកឧត្ដម បានឱ្យដឹងទៀតថា៖ «ប្រឡាយប្រមាណ១២ខ្សែនៅប៉ែកខាងលិចរាជធានីភ្នំពេញ ត្រូវបានគេរំលោភបំពាន។ កាលពីជំនន់ទឹកភ្លៀងនាពេលកន្លងមក ពេលអាជ្ញាធរចុះទៅកាយស្តារប្រឡាយរំដោះទឹក គឺសុទ្ធតែដីមានកម្មសិទ្ធរបស់គេទៅហើយ នោះហើយជាបញ្ហា។ ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញនឹងខិតខំដោះស្រាយឱ្យអស់លទ្ធភាពដែលមាន»។

នារដូវវស្សាកន្លងទៅនេះ នៅរាជធានីភ្នំពេញ មានតំបន់មួយចំនួនរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារជំនន់ទឹកភ្លៀង ពិសេសក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល។

គួរបញ្ជាក់ផងដែរថា ជារួមជំនន់ទឹកភ្លៀងកាលពីតុលាកន្លងមកនេះ បានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធនានាសរុបប្រមាណជាង ៣០០០ គីឡូម៉ែត្រទូទាំងប្រទេស ហើយរដ្ឋាភិបាលកម្ពុជាក៏បានប៉ាន់ប្រមាណថា នឹងត្រូវការថវិកាប្រមាណ ៩១ លានដុល្លារអាមេរិក ដើម្បីជួសជុលផ្លូវទាំងនេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley និង NXT BLD រួមានគ្នាផ្ដល់ជំនួយ ៣លានដុល្លារដល់វិស្វករច្នៃប្រឌិតជំនាន់ថ្មី

Bentley Systems និង NXT BLD បានសហការគ្នាបង្កើតកម្មវិធីម […]

ជប៉ុនផ្ដល់ជំនួយឥតសំណងប្រមាណ៨លានដុល្លារ ជួយបង្កើតវិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម

បន្ទាប់ពីប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១១លានដុល្ល […]

ជប៉ុនផ្តល់ជំនួយជាង៣០ម៉ឺនដុល្លារដល់កម្ពុជាជួយដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងសង់សាលាបឋមសិក្សា

ជប៉ុនបានសម្រេចផ្តល់ជំនួយថវិកាជាង ៣០ម៉ឺនដុល្លារ ដល់កម្ពុ […]

គិតត្រឹមខែមេសា ឆ្នាំ២០២៥ ​រដ្ឋភិបាលកម្ពុជាបានចំណាយជាង ១០៨លានដុល្លារ ជួយពលរដ្ឋងាយរងគ្រោះ

គិតត្រឹម​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបាន […]