ស្ថានីយថាមពលសូឡា ៦០មេហ្គាវ៉ាត នៅខេត្តបាត់ដំបង ចាប់ផ្តើមបញ្ចេញថាមពលចូលបណ្តាញជាតិ

ស្ថានីយសូឡាអនុភាព ៦០មេហ្កាវ៉ាត់ តម្លៃជាង៥០ លានដុល្លារ របស់ក្រុមហ៊ុន Risen Energy Co Ltd ដែលស្ថិតនៅក្នុងឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានដាក់ឱ្យដំណើរការ នឹងតភ្ជាប់ចូលបណ្តាញជាតិហើយ។

យោងតាមឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពល នៃក្រសួងរ៉ែ និងថាមពល ស្ថានីយសូឡានេះ មិនត្រឹមតែជួយផលិតថាមពលប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយផ្គត់ផ្គង់ថាមពេលទៅតំបន់ជិតៗនោះផងដែរ រួមមានស្រុកថ្មគោល ស្រុកបវេល និងបណ្តាទីប្រជុំជនផ្សេងៗទៀត។

ឯកឧត្តមបន្តថា៖ «នេះជាការបង្កើនល្បាយថាមពលកកើតឡើងវិញ ឬថាមពលស្អាត ដ៏សំខាន់មួយ សម្រាប់ប្រទេសកម្ពុជា»។

គួរបញ្ជាក់ផងដែរថា ស្ថានីយនេះ ជាគម្រោងមួយក្នុងចំណោមគម្រោងផ្សេងៗ ដែលត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តសម្រេចឱ្យសាងសង់ កាលពីខែកក្កដា ឆ្នាំ២០១៩។

លើសនេះពី គម្រោងនេះ​ក៏ជាផ្នែកមួយនៃផែនការមេ ក្នុងការផលិតថាមពលស្អាតចេញពីពន្លឺព្រះអាទិត្យសរុបឱ្យបាន ៤៥០មេហ្កាវ៉ាត់ ត្រឹមឆ្នាំ២០២២។ ដោយលែក មកទល់ពេលនេះ មានរោងចក្រសូឡាជាច្រើន បានដាក់ដំណើរការ សរុបថាមពលប្រមាណជាង ៣២០មេហ្គាវ៉ាត់ រួចហើយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]