ស្ពានថ្មីចំនួន ៧ខ្សែ ភ្ជាប់ក្រុងស្ទឹងត្រែងទៅស្រុកសេសាន បើកឱ្យប្រើប្រាស់ជាផ្លូវការ

ស្ពានបេតុងថ្មីចំនួន០៧ខ្សែ  តភ្ជាប់ពីក្រុងស្ទឹងត្រែង តាមផ្លូវទៅទីរួមស្រុកសេសាន   បានសាងសង់រួចរាល់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវកៅស៊ូ DBST និងស្ពានបេតុង  ស្រុកសេសាន ខេត្តស្ទឹងត្រែង នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

សមិទ្ធផលស្ពានថ្មីទាំងនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ  ពីភូមិឃុំមួយទៅឃុំមួយទៀត ដោ​យ​​​ពុំមានផលលំបាកក្នុងការធ្វើចរាចរណ៍ដូចមុនទៀតឡើយ។

ស្ពានបេតុងទាំង ០៧នេះ រួមមានស្ពានអូរខ្លុង ស្ពានអូរសាមឃួយ ស្ពានអូរបាដើម ស្ពានអូរកំភុន ស្ពានអូរគូ ស្ពានអូរជួរចាប់  និងស្ពានអូរខ្សាច់ ស្ថិតនៅតាមបណ្តោយផ្លូវកៅស៊ូប្រវែង ២១គីឡូម៉ែត្រ  ចាប់ចេញពីស្ពានអូរខ្លុងទៅដល់ផ្លូវបំបែក  ទៅទំនប់វារីអគ្គិសនីសេសានក្រោម០២ ឆ្ពោះទៅកាន់ឃុំស្រែគរ  និងឃុំតាឡាត។

ក្នុងពិធីសម្ពោធខាងលើ លោក ស គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ការ​អភិវឌ្ឍផ្លូវស្ពាននៅតំបន់នេះ បានចាប់ផ្តើមតាំងពីឆ្នាំ២០២០មក  ក្នុងដំណាក់កាលដំបូង រដ្ឋបានសាងសង់ផ្លូវកៅ​ស៊ូ​ ហើយបន្តបន្ទាប់មកសាងសង់ស្ពានបេតុងបន្ថែមទៀត។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ក្នុងតំបន់ចូលរួមថែរក្សាការពារស្ពានថ្មីទាំងនេះ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]