ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបតម្លៃ ៣៥លានដុល្លារ សម្រេចបាន ៩៣% ហើយ

គម្រោងសង់ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបតម្លៃ ៣៥លានដុល្លារ បានឈានដល់ការតភ្ជាប់មុខគ្នា និងសម្រេចការសាងសង់បាន ៩៣ភាគរយហើយ គិតត្រឹមថ្ងៃ១៦ មករា ២០២៣។

នេះបើយោងតាមពិធីភ្ជាប់ស្ពាននៅថ្ងៃទី១៦ មករា ២០២៣ ដែលមានការអញ្ជើញចូលរួមដោយឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង អ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC។

គួរបញ្ជាក់ថា ស្ពានបេតុងថ្មីឆ្លងទន្លេសាបនេះ មានទទឹង ២០.៥ម៉ែត្រ និងបណ្តោយប្រវែង ៦៤២ម៉ែត្រ ព្រមជាមួយនិងសសរទាញខ្សែកាបចំនួន ៤ទៀត មានកំពស់ ៤០ម៉ែត្រធៀបនឹងកម្រាលស្ពាន ហើយគ្រោងនឹងបញ្ចប់គម្រោងទាំងស្រុងនៅដើមខែមេសារ ឆ្នាំ២០២៣ខាងមុខនេះ។ (អានបន្ថែម)

គួររម្លឹកដែរថា ស្ពានថ្មីមួយខ្សែនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញចេញពីខេត្តនានាមកកាន់រាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា ដែលមានកំណើនជារៀងរាល់ឆ្នាំផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]