ហេតុអ្វីកំពង់ផែពហុបំណងថ្មីនៅកំពង់ឆ្នាំង ជាផែភ្ជាប់ផ្លូវទឹកដ៏សំខាន់ៗក្នុងប្រទេសកម្ពុជា?

ថ្មីៗនេះ ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះពិនិត្យការដ្ឋានសាងសង់កំពង់ផែពហុបំណង និងមណ្ឌលព័ស្តុភារកម្មថី្ម នៅទឹកដីខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៩ មីនា ២០២៣ ហើយក៏បានលើកឡើងពីសារៈសំខាន់ និងភាពអស្ចារ្យនៃកំពង់ផែដ៏ធំ១នេះថា៖

«កំពង់ផែនេះ នឹងក្លាយជាច្រកដឹកជញ្ជូនទំនិញតាមផ្លូវទឹកដ៏ធំមួយ និងមានសក្ដានុពលបំផុត  សម្រាប់ការនាំចេញ-នាំចូលទំនិញ និងកសិផលផ្សេងៗពីខេត្តកំពង់ឆ្នាំង ទៅខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិផងដែរ។»

គួរបញ្ជាក់ថា តាមលក្ខណៈភូមិសាស្រ្ត ទីតាំងរបស់កំពង់ផែគឺស្ថិតនៅត្រង់ចំណុចកណ្តាលនៃប្រទេសកម្ពុជា និងជាតំបន់យុទ្ធសាស្រ្តមួយដែលអាចផ្តល់ភាពងាយស្រួលដល់ការបែងចែកទំនិញទៅកាន់ខេត្តនានា ជាពិសេសបណ្តាខេត្តជាប់បឹងទន្លេសាប ទៅទីផ្សារជាតិ និងអន្តរជាតិ។

ម្យ៉ាងទៀត ខេត្តក៏នឹងក្លាយជាប៉ូលសេដ្ឋកិច្ចថ្មីមួយ ដែលកន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានថ្លែងអំពីគម្រោងនៅក្នុងការបង្កើតនូវប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត នៅក្នុងខេត្តនៃភូមិភាគពាយ័ព្យ ដែលជាប៉ូលសេដ្ឋកិច្ចពឹងផ្អែកលើត្រី និងអង្ករផងដែរ។ (អានបន្ថែម)

ឯកឧត្តមបន្តថា តាមរយៈផ្លូវទឹកនេះ វានឹងអាចជួយកាត់បន្ថយពេលវេលា និងសោហ៊ុយក្នុង ការដឹកជញ្ជូនទំនិញ ជាពិសេសកាត់បន្ថយការដឹកជញ្ជូនទំនិញធុនធ្ងន់តាមផ្លូវថ្នល់ ដែលជាមូលហេតុនាំឱ្យផ្លូវថ្នល់ងាយនឹងរងការខូចខាតផងដែរ

គួរបញ្ជាក់ដែរថា គម្រោងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌល​ភស្តុ​ភារកម្មនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន KLP.T TRANSPORTATION Co.,Ltd របស់ឧកញ៉ាទ្រី ភាព ក្រោមទុនវិនិយោគប្រមាណជា ៣០០ ទៅ ៥០០លានដុល្លារអាមេរិក។

គម្រោងនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ១០០ហិកតា ស្ថិតនៅតំបន់ភ្នំទេពី ភូមិកែងតាសុខ ឃុំកំពង់ ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលបានបើកការដ្ឋាន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

គួរបញ្ជាក់ទៀតថា គម្រោងនេះនឹងបង្កើតនូវសេវាកម្មផ្សេងៗ រួមមាន៖ (១) កំពង់ផែដឹកជញ្ជូនទំនិញ (២) មណ្ឌលសន្និធិប្រេង (៣) រមណីយដ្ឋានទេសចរណ៍ និង (៤) តំបន់សេដ្ឋកិច្ចពិសេស។

ក្រោយបញ្ចប់ការសាងសង់ កំពង់ផែ និងមណ្ឌលភស្តុភារកម្មនេះ នឹងអាចបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងតំបន់ បានប្រមាណពី ១០០០កន្លែង ទៅដល់ ១៥០០កន្លែងផងដែរ៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]