ហ្វីលីពីនកំពុងស្វែងរកដៃគូនៅកម្ពុជា ដើម្បីសហការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗ

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា សាជីវកម្ម San Miguel ដែលជាក្រុមហ៊ុនឈានមុខគេនៅប្រទេសហ្វីលីពីន បានបង្ហាញពីបំណងរបស់ខ្លួនដែលកំពុងស្វែងរកដៃគូសហការជាមួយក្រុមហ៊ុននៅកម្ពុជា ដើម្បីធ្វើការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន។ គំនិតផ្តួចផ្តើមនេះត្រូវបានលើកឡើងក្នុងជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Ramon S. Ang ប្រធាន និងនាយកប្រតិបត្តិនៃសាជីវកម្ម San Miguel នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងជំនួបនេះ  លោកប្រធាន Ramon S. Ang បានឱ្យដឹងថា សាជីវកម្ម​ San Miguel​ គឺជាក្រុមហ៊ុនឈានមុខគេ​ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, អាហារ​ និងភេសជ្ជៈ​,​ ថាមពល​​ និង​ចំរាញ់ប្រេង​។ សាជីវកម្ម​ San Miguel ធ្លាប់បានសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនតាមរយៈការសាងសង់ និងគ្រប់គ្រងគម្រោងដ៏សំខាន់មួយគឺ អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino។​​

ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានបង្ហាញពីបំណងរបស់ខ្លួនដែលកំពុងសម្លឹងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗផងដែរ។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានស្វាគមន៍ចំពោះចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគនៅកម្ពុជា ហើយសម្ដេចក៏បានបញ្ជាក់បន្ថែមពីសក្ដានុពល និងឱកាសនៃការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជាផ្លូវល្បឿ​ន​លឿនដែលតភ្ជាប់នៅក្នុងប្រទេសកម្ពុជា​ ក៏ដូចឆ្ពោះទៅកាន់បណ្ដាប្រទេសក្នុងតំបន់។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនក្រុមហ៊ុនអំពីវិស័យគន្លឹះ និងយុទ្ធសាស្ត្ររបស់កម្ពុជា ដែលជាកាលានុវត្តភាពសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន ដោយគាំទ្រ បង្កលក្ខណៈងាយស្រួល ក៏ដូចជាបង្កើតបរិយាកាសអំណោ​យផល និងកិច្ចសម្របសម្រួលនានា សំដៅជំរុញការវិនិយោគ និងភាពជោគជ័យរបស់ក្រុមហ៊ុននៅកម្ពុជា។

សម្ដេចបានសង្កត់ធ្ងន់ថា វិស័យសិកម្មដែលជាវិស័យយុទ្ធសាស្ត្ររបស់កម្ពុជា គឺជាវិស័យដែលក្រុមហ៊ុនគួរយកចិត្តទុកដាក់ និងពិនិត្យមើលឱកាសវិនិយោគក្នុងដំណាក់កាលណាមួយ​ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់​ ភ្ជាប់ទៅកាន់តំបន់​ និងពិភពកលោក។

ជាមួយនឹងកិច្ចសហប្រតិបត្តិការដ៏មានសក្ដានុពលនេះ ប្រទេសទាំងពីរនឹងទទួលបានផលប្រយោជន៍ ឆ្ពោះទៅរកយុគសម័យថ្មីនៃការអភិវឌ្ឍន៍ និងកំណើនសេដ្ឋកិច្ចក្នុងតំបន់។ នៅពេលដែលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយតួអង្គដ៏សំខាន់ដូចជា San Miguel នោះ អនាគតមើលទៅហាក់ដូចជាមានការសន្យាសម្រាប់ការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលអាចផ្លាស់ប្តូរទិដ្ឋភាពរបស់ប្រទេសជាតិផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]