អង់គ្លេសស្នើសហការជាមួយកម្ពុជា ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចបៃតង

អង់គ្លេស​ បានស្នើសុំកិច្ចសហការជាមួយកម្ពុជាលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស “Green Special Econo​mic​ Zone” នៅក្នុងប្រទេសកម្ពុជា ដើម្បីជាការរួមចំណែកក្នុងការការពារបរិស្ថានពិភពលោក។ នេះបើតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Dominic Williams MBE ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាលើការវិនិយោគការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ការគាំទ្រឱ្យមានរៀបចំតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅកម្ពុជា និងការរៀបចំកម្មវិធីអភិវឌ្ឍន៍លើវិស័យនានា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត បានបង្ហាញនូវការគាំទ្រមកលើកម្ពុជាចំពោះការងាររៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាតិ និងជំរុញឱ្យមានកម្មវិធីអភិវឌ្ឍន៍លើវិស័យនានាមានជាអាទិ៍លើវិស័យអប់រំ ដែលផ្ដោតលើការអប់រំក្មេងស្រី សេដ្ឋកិច្ច សុខាភិបាល សន្តិសុខ និងសុវត្ថិភាព។

ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូត បានស្នើសុំសហការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង “Green Special Economic Zone” នៅក្នុងប្រទេសកម្ពុជាសំដៅដល់ការគាំទ្រការការពារបរិស្ថាន ដើម្បីសម្រេចបានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគាំទ្រយ៉ាងពេញទំហឹងចំពោះគោលបំណងរបស់អង់គ្លេសក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងនេះ។

ដោយឡែកក្នុងកិច្ចការងារការពារបរិស្ថាននេះដែរ ក្រុមហ៊ុន TOTAL Energy របស់បាំរាំង ក៏កំពុងចាប់ដៃគ្នាជាមួយក្រសួងបរិស្ថានចូលរួមការវិនិយោគបៃតង តាមរយៈការដាំដើមឈើពង្រីកភាពបៃតង ជំរុញអព្យាក្រឹតកាបូន សំដៅកាត់បន្ថយការបំភាយឧស្ម័នប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]