អាជ្ញាធរខេត្តស្ទឹងត្រែង ប្រកាសដកដីព្រៃក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ដែលកាន់កាប់ខុសច្បាប់មកវិញ

មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានប្រកាសដកហូតដីព្រៃ ដែលបានកាប់ទន្ទ្រានយកទៅធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ គិរីសុខសាន្ត និងសហគមន៍តំបន់ការពារធម្មជាតិអន្លង់ជ្រៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្រ្តឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ នេះបើតាមសេចក្តីជូនដំណឹងរបស់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។

ទន្ទឹមនឹងនេះដែរ ខាងមន្ទីរ បានដាក់ចេញនូវវិធានការបន្ថែម ដើម្បីទប់ស្កាត់ការកាប់ទន្ទ្រានយកដីទៅធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ គិរីសុខសាន្ត និងសហគមន៍តំបន់ការពារធម្មជាតិអន្លង់ជ្រៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ដូចខាងក្រោម៖

១.មោឃៈភាពចោលនូវរាល់លិខិតសម្គាល់លក់-ទិញ ឫលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង។

២.ការកាប់គាស់ ឬរុករានដីព្រៃ ឫឆ្ការ ដុត ឬឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ក្នុងតំបន់ការពារធម្មជាតិគឺជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ដែលមានចែងក្នុងជំពូកទី៣ មាត្រា៨៥១ (ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ ១០ឆ្នាំ) នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។

៣.បន្តស្រាវជ្រាវរកមេខ្យល់ និងអ្នកពាក់ព័ន្ធ ដែលកៀរគរឱ្យប្រជាពលរដ្ឋមកទន្ទ្រានដីនៅទីតាំង កសាងសំណុំរឿងបញ្ជូន ទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីផ្តន្ទាទោសតាមច្បាប់។

៤.អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ត្រូវចូលរួមផ្សព្វផ្សាយ ទប់ស្កាត់ និងអន្តរាគមន៍រាល់សកម្មភាពល្មើសច្បាប់ ការចូលកាប់ទន្ទ្រានដីព្រៃ ដាំដំណាំ និងសាងសង់ផ្ទះ ខ្ទម រោង ក្នុងសហគមន៍តំបន់ការពារធម្មជាតិ “គិរីសុខសាន្ត” និងសហគមន៍តំបន់ការពារធម្មជាតិ “អន្លង់ជ្រៃ” និងចំពោះសាធារណៈជន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ក្នុងតំបន់ខាងលើ ត្រូវបញ្ឈប់ជាបន្ទាន់ នូវការចូលរស់នៅ កាន់កាប់ ព្រមទាំងត្រូវរុះរើ ចាកចេញ និងបញ្ឈប់ ឱ្យបានមុនថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២៤ ជាកំហិត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

ការពង្រឹងការអភិវឌ្ឍនគរូបនីយកម្ម៖ យុទ្ធសាស្ត្រថ្មីដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីមូលដ្ឋាន និងការរៀបចំដែនដីនៅកម្ពុជា

កិច្ចសហការរវាងក្រសួងរៀបចំដែនដីជាមួយធនាគារពិភពលោក និងធនា […]

ក្រសួងរៀបចំដែនដីក្រោមជំនួយធនាគារអភិវឌ្ឍន៍អាស៊ីរៀបចំសិក្ខាសាលាដើម្បីពង្រឹងការរៀបចំផែនការប្រើប្រាស់ដីធ្លីនៅទូទាំងប្រទេស

ការផ្សព្វផ្សាយសៀវភៅណែនាំស្តីពីការរៀបចំផែនការរូបវន្ត និង […]

ក្រសួងដែនដីដាក់ចេញគំនិតផ្តួចផ្តើមសិក្សាគោលនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់សហគមន៍តាមតំបន់ឆ្នេរ និងបឹងទន្លេសាប

កិច្ចសហការរវាងអង្គការ ACT និងក្រសួងរៀបចំដែនដី ក្នុងគោលប […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]