អាជ្ញាធរ និងពលរដ្ឋខេត្តត្បូងឃ្មុំ រួមគ្នាដាំដើមត្នោត នៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម

អាជ្ញាធរ ក្រុមយុវជន និងប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ បានរួមគ្នាបន្តដាំដើមត្នោត ចំនួន១ម៉ឺនដើម នៅតាមខ្សែក្រវាត់ព្រំដែន កម្ពុជា-វៀតណាម ដើម្បីបណ្ដុះផ្នត់គំនិត «ពន្លកបៃតង» និងទុកជាប្រវត្ថិសាស្រ្តដល់ក្មេងជំនាន់ក្រោយ។

ដើមត្នោតចំនួន១ម៉ឺនដើមនេះ ត្រូវបានដាំកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមគំនិតផ្តួចផ្តើមដោយឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីធ្វើជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត សម្រាប់បណ្ដុះផ្នត់គំនិត «ពន្លកបៃតង» ដែលចូលរួមចំណែកក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីផ្តល់ជាប្រយោជន៍ដល់ពលរដ្ឋកម្ពុជា។

ជុំវិញព្រឹត្តិការណ៍ដាំដើមត្នោតនេះដែរ ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថា ត្នោតគឺជាដើមរុក្ខាជាតិរបស់ប្រទេសកម្ពុជា ហើយព្រឹត្តិការណ៍ដាំកូនត្នោត ពិតជាមានសារៈសំខាន់ ក្នុងការបំផុសស្មារតី របស់ពលរដ្ឋឱ្យស្រឡាញ់ធនធានធម្មជាតិ ស្រឡាញ់ទឹកដី ការពារនិងអភិរក្សាធនធានធម្មជាតិ ការថែរក្សាអត្តសញ្ញាណ និងវប្បធម៌ជាតិរបស់ប្រទេសកម្ពុជា។

ឯកឧត្តមបន្តថា ក្រសួងបរិស្ថានបានប្រគល់កូនត្នោតចំនួន៣០ម៉ឺនដើម ដល់យុទ្ធនាការ «ពន្លកបៃតង» នៅឆ្នាំ២០២៤នេះ ដែលមាននៅមុខក្រសួងបរិស្ថានរាជធានីភ្នំពេញ និងតាមមន្ទីរបរិស្ថានទូទាំងប្រទេស ខណៈបានចែកជូនកូនឈើសរុប ១លាន ៣សែនដើមរួចមកហើយ សម្រាប់ពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ នៅតាមមូលដ្ឋាន វត្តអារាម សាលារៀន ទីសាធារណៈ និងដាំស្តារព្រៃនៅតាមសហគមន៍នានា ដើម្បីបង្កើនគម្របបៃតង ឆ្ពោះទៅសម្រេចទស្សនវិស័យរបស់រដ្ឋាភិបាល ដែលដាក់ចេញបង្កើនគម្របព្រៃ៦០% នៅឆ្នាំ២០៥០។

គួររំលឹកថា កាលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីអបអរសាទរ «រុក្ខទិវា» ៩ កក្កដា ឆ្នាំ២០២៤ អាជ្ញាធរខេត្តកំពត បានអនុវត្តផែនការដាំដើមត្នោតប្រមាណ ៤.៥០០ដើម នៅតាមផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ត្រង់ចំណុចកោះវែង ភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ (អានបន្ថេម)

ជាមួយគ្នានេះដែរ អាជ្ញាធរខេត្តកំពង់ស្ពឺ ក៏ធ្លាប់បានប្រកាសថា នឹងធ្វើការដាំដើមត្នោតរាប់ម៉ឺនដើមនៅអមសងខាងស្ទឹងព្រែកត្នោត និងអមតាមផ្លូវទៅកាន់រមណីយដ្ឋាននានា ដើម្បីបង្កើនសោភ័ណភាពទាក់ទាញភ្ញៀវទេសចរ ពិសេសឱ្យសាកសមជាខេត្តដែលសម្បូរដើមត្នោតច្រើនជាងគេនៅប្រទេសកម្ពុជា។  (អានបន្ថេម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]