អូស្ត្រាលីបន្ថែមថវិកា $២៦២លាន ជំរុញសហប្រតិបត្តិការលើការអភិវឌ្ឍនិងសន្តិសុខដែនសមុទ្រអាស៊ាន

នៅក្នុងចេតនាដ៏សំខាន់មួយដើម្បីពង្រឹងការអភិវឌ្ឍន៍ និងសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសអូស្ត្រាលីបានប្រកាសបញ្ចូលទឹកប្រាក់វិនិយោគបន្ថែមចំនួន ២៦២,៥ លានដុល្លារទៅក្នុងកម្មវិធីនយោបាយការបរទេសរបស់ខ្លួនសម្រាប់តំបន់ភាគខាងត្បូងឆៀងខាងកើតអាស៊ីដែលភាគច្រើនជាប្រទេសតូចៗប៉ុន្តែសម្បូរមនុស្សកុះករមួយនេះ។ ការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុជាថ្មីនេះ ត្រូវបានបង្ហាញឡើងដោយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong នៅគ្រាដំបូងនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន+អូស្ត្រាលី ដែលធ្វើឡើងនៅទីក្រុងមែលប៊ន កាលពីថ្ងៃចន្ទ ទី ០៤ ខែមីនា ឆ្នាំ ២០២៤ និងធ្វើបច្ចុប្បន្នភាពដោយ mandurahmail ក្នុងកាលបរិច្ឆេទដដែល។

កម្មវិធីហិរញ្ញវត្ថុសម្រាប់តំបន់នេះ រួមមានទឹកប្រាក់ចំនួន ២២២,៥លានដុល្លារអាមេរិក បម្រុងទុកសម្រាប់គម្រោងភាពជាដៃគូប្រទេសអនុតំបន់មេគង្គ-អូស្ត្រាលី ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ ការវិនិយោគនេះ មានគោលបំណងពង្រឹងសន្តិសុខទឹក ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងជំរុញការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ចំណែកឯ ទឹកប្រាក់បន្ថែមចំនួន ៤០ លានដុល្លារទៀត ត្រូវបានបម្រុងទុកសម្រាប់ការពង្រីកភាពជាដៃគូដែនសមុទ្ររបស់អូស្ត្រាលីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយផ្តោតលើការអភិវឌ្ឍជំនាញ ការបណ្តុះបណ្តាល និងការចែករំលែកបច្ចេកវិទ្យាក្នុងរយៈពេល ០៤ ឆ្នាំ។

ដោយលើកឡើងពីសារៈសំខាន់ដ៏សំខាន់នៃការរក្សាសន្តិភាពក្នុងតំបន់ លោកស្រី Wong បានសម្តែងការព្រួយបារម្ភអំពីសក្តានុពលនៃជម្លោះនៅក្នុងតំបន់ ដែលកើតឡើងពីអ្វីដែលលោកស្រីហៅថាជាការព្យាករណ៍ខុស។ លោកស្រីបានសង្កត់ធ្ងន់លើទំនួលខុសត្រូវរួមរបស់ប្រទេសអាស៊ានក្នុងការរក្សាស្ថិរភាព ជាពិសេសក្នុងវិស័យយុទ្ធសាស្ត្រដូចជាសមុទ្រចិនខាងត្បូង ច្រកសមុទ្រតៃវ៉ាន់ និងអនុតំបន់មេគង្គ។ លោកស្រី Wong បាននិយាយទៅកាន់គណៈប្រតិភូ ដោយគូសបញ្ជាក់ពីទំនាក់ទំនងគ្នាទៅវិញទៅមកនៃសន្តិសុខ និងវិបុលភាពក្នុងតំបន់ថា “រឿងអ្វីក៏ដោយ ដែលកើតឡើងនៅក្នុងតំបន់ទាំងនេះគឺសុទ្ធតែប៉ះពាល់ដល់យើងទាំងអស់គ្នា ដោយចៀសពុំរួច”

មែនទែនទៅ របៀបវារៈនៃកិច្ចប្រជុំកំពូលនេះ គឺផ្តោតយ៉ាងខ្លាំងលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការក្នុងដែនសមុទ្រ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ថាមពលស្អាត។ លោកនាយករដ្ឋមន្ត្រី Anthony Albanese បានចង្អុលបង្ហាញថា អាស៊ានតំណាងឱ្យដៃគូពាណិជ្ជកម្មទ្វេភាគី និងទ្វេទិសធំទីពីររបស់អូស្ត្រាលី នេះបើនិយាយក្នុងន័យជាប្លុកមួយ និងមានទំនាក់ទំនងវប្បធម៌ដ៏ស៊ីជម្រៅ ជាមួយនឹងអូស្ត្រាលី ដោយជនជាតិអូស្ត្រាលីជាងមួយលាននាក់មានឈាមជ័រជាអ្នកអាស៊ីអាគ្នេយ៍។

លោករដ្ឋមន្ត្រី Albanese បានបញ្ជាក់អំពីគោលដៅនៃកិច្ចប្រជុំកំពូលនេះថាជាការប្រារព្ធពិធីនៃប្រវត្តិសាស្រ្តរួមគ្នា ព្រមជាមួយនឹងការទន្ទឹងរង់ចាំការពង្រឹងទំនាក់ទំនង និងការចូលរួមជាមួយតំបន់។ លោកបាននិយាយកាលពីថ្ងៃអាទិត្យ ទី ០៣ ខែមីនា ឆ្នាំ ២០២៤ ថា “កិច្ចប្រជុំកំពូលពិសេសនេះ រំលឹកដល់ប្រវត្តិសាស្រ្តរួមរបស់យើង ហើយផ្តោតយ៉ាងមុតមាំលើអនាគតរបស់យើង – ពោលគឺផ្តោតលើរបៀបដែលយើងអាចពង្រឹងទំនាក់ទំនងរបស់យើង និងការចូលរួមរបស់អូស្ត្រាលីជាមួយតំបន់របស់យើង។” ដោយសង្កត់ធ្ងន់លើផលប្រយោជន៍ និងផលប្រយោជន៍សន្តិសុខជាតិនៅក្នុងទិដ្ឋភាពពិភពលោកដែលកំពុងតែស្ថិតលើស្ថានភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើងៗ។

កិច្ចប្រជុំកំពូលដែលជាវេទិកាសំខាន់សម្រាប់ការពិភាក្សាកម្រិតខ្ពស់នេះ មានការអញ្ជើញចូលរួមពីចំណោមមេដឹកនាំលំដាប់តំបន់អាស៊ីប៉ាស៊ីហ្វិច និងមានការយាមកាមពង្រឹងសន្តិសុខរបស់ទីក្រុងមែលប៊នយ៉ាងតឹងរឹង ដោយគេឃើញមាន ប៉ូលីសរដ្ឋ Victoria ដាក់កម្លាំងពិសេសបន្ថែមដើម្បីការពារយថាហេតុភេរវកម្ម និងដើម្បីធានាសុវត្ថិភាពរបស់ឥស្សរជនដែលចូលរួម។

ឥស្សរជនចូលរួមគួរឱ្យកត់សម្គាល់នៅក្នុងកិច្ចប្រជុំនេះ រួមមានប្រធានាធិបតីហ្វីលីពីនដែលទើបជាប់ឆ្នោតថ្មីលោក Ferdinand Marcos Jr. នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim និងនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងមានលោក នាយករដ្ឋមន្ត្រី Anthony Albanese ធ្វើជាម្ចាស់ផ្ទះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]