អូស្ត្រាលីប្រកាសឈប់ប្រើកាមេរ៉ាផលិតដោយចិននៅតាមអគារសំខាន់ៗរបស់ខ្លួន

រដ្ឋាភិបាលអូស្ត្រាលី បានសម្រេចឈប់ឱ្យបំពាក់កាមេរ៉ាដែលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន នៅតាមអគារ​រដ្ឋាភិបាលរបស់ខ្លួន ដែលអាចបង្កជាហានិភ័យលើសន្តិសុខប្រទេសទាំងមូល។ នេះបើតាមការចុះផ្សាយរបស់ស្ថាប័ន​សារពត៌មាន DW News នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុមហ៊ុនដែលផលិតកាមេរ៉ានេះ រួមមានក្រុមហ៊ុន Hikvision និង Dahua ដែលមានភាគហ៊ុនមួយចំណែករបស់រដ្ឋាភិបាលចិន ដែលបានផ្តល់សេវាកម្មបំពាក់កាមេរ៉ាយ៉ាងហោចណាស់ ៩១៣គ្រឿង ទូរស័ព្ទលើតុ (intercoms) ប្រព័ន្ធចេញ-ចូលអេឡិចត្រូនិច និងឧបករណ៍ថតវីឌីអូ នៅតាមអគាររដ្ឋាភិបាលអូស្ត្រាលីជាង ២៥០ទីតាំង។

ការប្រកាសបញ្ឈប់ប្រើនេះ ធ្វើឡើងបន្ទាប់ពី​ប្រទេសអង់គ្លេស បានប្រកាសកាលពីខែវិច្ឆិកាឆ្នាំមុន ថាឈប់ប្រើប្រាស់កាមេរ៉ា ដែលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននៅតាមអគាររដ្ឋាភិបាលសំខាន់ៗមួយចំនួន ក៏ទន្ទឹមនឹងសហរដ្ឋអាមេរិក បានប្រកាសឱ្យហាមមិនឱ្យប្រើផលិតផលពីក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន។

លោក James Paterson រដ្ឋមន្ត្រីសន្តិសុខសាយប័រ បានឱ្យដឹងថា ក្រុមហ៊ុនទាំងពីរនេះ គឺផ្អែកតាមច្បាប់ចារកិច្ចរបស់ចិន ដែលតម្រូវឱ្យពួកគេសហការជាមួយចារកិច្ចចិន។

ចំពោះបញ្ហានេះ អ្នកនាំពាក្យក្រុមហ៊ុន Hikvision បានធ្វើការបដិសេដ ដោយលើកឡើងថា ការនិយាយនេះចាត់ទុកក្រុមហ៊ុនរបស់ខ្លួនជាការគំរាមកំហែងសន្តិសុខជាតិ ខុសពីភាពជាក់ស្តែង ខណៈដែលក្រុមហ៊ុនមិនអាចលក់ប្រព័ន្ធផ្ទុកទិន្នន័យ (cloud storage) ប្រព័ន្ធទិន្នន័យវីដេអូ ឬការគ្រប់គ្រងទិន្នន័យនៃអ្នកប្រើប្រាស់ចុងក្រោយរបស់អូស្ត្រាលីបានទេ។

អ្នកនាំពាក្យ បានបន្ថែមថា កាមេរ៉ារបស់ខ្លួន គឺគោរពតាមច្បាប់ ​និងបទប្បញ្ញត្តិរបស់អូស្ត្រាលី និងស្របតាមការតម្រូវផ្នែកសន្តិសុខយ៉ាងតឹងរ៉ឹងបំផុត។

ដោយឡែក ចំពោះបញ្ហានេះដែរ ក្រុមហ៊ុន Dahua Technology នៅមិនទាន់មានការឆ្លើយតបនៅឡើយ។

មួយវិញទៀត អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានលើកឡើងដែរថា ប្រទេសចិនសង្ឃឹមថា​អូស្ត្រាលីនឹងផ្តល់យុត្តិធម៌មួយ ដោយគួរតែបង្ហាញនូវភាពមិនរើសអើងចំពោះសហគ្រា​ស​ចិន។

ដោយមិនខ្វល់ពីប្រតិកម្មរបសចិន លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានរក្សាជំហរដោយប្រកាន់ខ្ជាប់នូវហេតុផលការការពារអត្ថប្រយោជន៍របស់អូស្រ្តាលី និងបញ្ជាក់ថាបន្តធ្វើវាដោយតម្លាភាព។

គួរបញ្ជាក់ថា កន្លងមកកាលពីឆ្នាំ២០១៨ អូស្ត្រាលីក៏ធ្លាប់ហាមមិនឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន គឺ Huawei ពីការប្រតិបត្តិការប្រព័ន្ធ 5G ដែលបានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ។

រូបភាពពីft

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]